Connect with us

បាល់ទាត់អន្តរជាតិ

Man United ត្រៀម​ដាក់​ដេញថ្លៃ 103 ​លាន​ផោន លើ​កីឡាករ​ឆ្នើម Rodrygo

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​សំណើរ​ដេញ​ថ្លៃ 120 លានអឺរ៉ូ (103 លានផោន) សម្រាប់​ខ្សែប្រយុទ្ធ Rodrygo របស់​ក្លឹប Real Madrid។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Real Madrid ដោយ​ផ្ទេរ​ពី​ក្លឹប​ក្នុង​ស្រុក​របស់​ប្រទេស​ប្រេស៊ីល Santos ក្នុង​ឆ្នាំ 2019។

គិត​ចាប់​តាំង​ពី​ពេល​នោះ​មក​ទល់​នឹង​បច្ចុប្បន្ន Rodrygo បាន​លេង​តំណាង​ឲ្យ​ក្លឹប Real Madrid ចំនួន 207 ប្រកួត​មក​ហើយ ដោយ​ស៊ុត​បញ្ចូលទី​សរុប​បាន 52 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Assists) បាន 40 ដង។ ដូចគ្នា​​នេះ​ដែរ Rodrygo នៅ​តែជា​កីឡាករ​សំខាន់​សម្រាប់​ក្រុម​របស់​លោក Carlo Ancelotti ក្នុង​រដូវ​កាលនេះ ដោយ​បង្ហាញ​ខ្លួន 42 ប្រកួត ស៊ុត​បញ្ចូលទី​បាន 15 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 8 ដង។

យោងតាម​របាយការណ៍​ពី Fichajes បាន​ឲ្យ​ដឹង​ថា Man United មាន​ការពេញ​ចិត្ត និង​ចង់​ចុះ​ហត្ថលេខា​ជា​ខ្លាំង​លើ Rodrygo ដែល​ពួក​គេ​ត្រៀម​ឲ្យ​ថ្លៃ​លើ​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​ជា​តម្លៃ​បំបែក​កំណត់ត្រា​ទៀត​ផង។ គេ​បាន​ដឹង​ថា បិសាចក្រហម​នឹង​ហ៊ាន​ចាយ​រហូត​ដល់សំណើរ​ជា​ទឹកប្រាក់​ចំនួន 120 លាន​អឺរ៉ូ (103 លានផោន)។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា បិសាចក្រហម​អាច​នឹង​ចំណាយ​ឡើង​ដល់ 150 លានអឺរ៉ូ ផង​ដែរ ឲ្យ​តែ​បាន​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២