បាល់ទាត់អន្តរជាតិ
Nicolas Gonzalez កំពុងត្រូវបានក្លឹប 2 នៅ Premier League ត្រៀមចរចាផ្ទេរ!!!
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Fiorentina គឺកីឡាករ Nicolas Gonzalez បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ដែលជាហេតុធ្វើឲ្យគាត់ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួននៅក្នុងទឹកដី Premier League។ កីឡាករវ័យ 26 ឆ្នាំរូបនេះ ក៏ជាខ្សែប្រយុទ្ធដែលតែងតែត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។
យ៉ាងណាមិញ Nicolas Gonzalez កំពុងតាមឃ្លាំមើលដោយក្លឹប Brighton ដែលពួកគេមានបំណងចង់ចុះហត្ថលេខាលើគាត់ ហើយបើយោងតាមគេហទំព័រ TuttoMercatoWeb បានឲ្យដឹងថា ក្លឹបរបស់អង់គ្លេសមួយនេះ ធ្លាប់បានដាក់សំណើរផ្ទេររូបគេម្ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ហើយពួកគេនឹងធ្វើការដាក់ដេញថ្លៃជាលើកទី 2 ម្ដងទៀតនៅរដូវក្ដៅខាងមុខ។
មិនតែប៉ុណ្ណោះ កន្លងមកគេក៏បានដឹងផងដែរថា ក្លឹប Brentford ធ្លាប់បានដាក់សំណើរ 35 លានអឺរ៉ូសម្រាប់ Nicolas Gonzalez ហើយ Fiorentina ក៏ពេញចិត្តតម្លៃនេះដែរ ប៉ុន្តែកីឡាករផ្ទាល់មិនព្រមចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។ ទោះជាយ៉ាងណា នៅរដូវក្តៅនេះ Fiorentina នឹងសម្រេចចែកផ្លូវគ្នាជាមួយ Gonzalez ហើយ ប្រសិនបើមានក្លឹបណាហ៊ានដេញថ្លៃគេឡើងដល់ 50 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS