Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ទម្លាក់ Man City ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UEFA Champions League

Published

on

កាល​ពី​ម៉ោង 2 រំលង​អាធ្រាត​យប់​មិញ​នេះ​ក្លឹប​មេឃខៀវ Manchester City ដែល​ជា​​ក្រុម​ម្ចាស់​ផ្ទះ បាន​រង​បរាជ័យ ដោយ​ភ្លាត់​ចាញ់​ក្រោម​ស្នាដៃ Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​ក្របខណ្ឌ UEFA Champions League ជាមួយ​នឹង​ការ​ទាត់​ប៉េណាល់ទី​ចុង​ម៉ោង បញ្ចប់​ដោយ​លទ្ធផល 4 ទល់​នឹង 3។

ងាក​មក​មើល​ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​រវាង​ក្រុម​ទាំង 2 ដំបូង​ឡើយ Manchester City មាន​ឱកាស​ស៊ុត​បញ្ចូលទី​នាំ​មុខ​មុន​នៅ​នាទីទី 12 ដែល​ជា​គ្រាប់​បាល់​របស់ Rodrygo។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែបម្រើ​ឆ្នើម Kevin De Bruyne បាន​ស៊ុត 1 គ្រាប់​ដើម្បី​តាម​ស្មើ​វិញ​នៅ​នាទីទី 76។

លទ្ធផល​ស្មើ 1-1 បាន​អូស​បន្លាយ​ពេល​រហូត​ម៉ោង​បន្ថែម 15 នាទី​ពីរ​ដង ក៏​មិន​ទាន់​មាន​ការ​ស៊ុត​បញ្ចូលទី​បន្ថែម​ទៀត​ឡើយ។ ជា​ចុង​ក្រោយ​ដើម្បី​សម្រេច​សេចក្ដី​រក​អ្នក​ឈ្នះ ក៏​មាន​ការ​ទាល់​បាល់​ប៉េណាល់ទី ហើយ Real Madrid ក៏​បាន​យក​ឈ្នះ Manchester City តែ​ម្ដង។ ដោយ​ឡែក Real Madrid នឹង​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​ដោយ​ជួប​ជាមួយ Bayern Munich ដែល​ទើប​តែ​បាន​ទម្លាក់ Arsenal កាល​ពី​រំលង​អាធ្រាត​នេះ​ដូចគ្នា។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២