Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid និង Barcelona កំពុង​ស៊ើប​មើល​ពី​តម្លៃ​លក់ Florian Wirtz

Published

on

នាយក​ប្រតិបត្តិ​របស់​ក្លឹប Bayer Leverkusen លោក Fernando Carro បាន​បង្ហាញ​ពី​គោលជំហរ​ច្បាស់លាស់​លើ​ខ្សែ​ប្រយុទ្ធ Florian Wirtz ដោយ​ពួក​គេ​នឹង​មិន​ត្រូវបានអនុញ្ញាត​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ​ចាកចេញ​ពី​ទឹកដី Bundesliga ក្នុង​តម្លៃ​តិចជាង 150 លានអឺរ៉ូ (128 លានផោន) នា​រដូវក្តៅ​នេះ​ឡើយ។

កីឡាករ​វ័យ 20 ឆ្នាំ Florian Wirtz កំពុង​មាន​ទម្រង់​លេង​ដ៏​ល្អ​សម្រាប់​ក្លឹប Leverkusen អំឡុង​យុទ្ធនាការ​ឆ្នាំ 2023-2024 នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 17 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុតបញ្ចូលទី​បាន 18 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 41 ប្រកួត។ Florian Wirtz គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ជ័យ​ជំនះ​នៃ​ការ​ឈ្នះពាន​លីគ​របស់​ក្រុម​ខ្លួន​ផង​ដែរ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​រូបនេះ​មាន​កុងត្រា​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2027 ប៉ុន្តែ​អនាគត​របស់​គេ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ ដោយ​សារ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន ជា​ពិសេស​ទាំង Real Madrid និង Barcelona ដែល​សុទ្ធ​តែ​ចង់​ចុះ​ហត្ថលេខា​លើ​គាត់ ហើយ​ក្លឹប​យក្ស​ទាំង 2 នេះ​កំពុង​តែ​សិក្សា​មើល​ពី​លទ្ធភាព និង​វិធី​ដែល​អាច​នាំ​យក Florian Wirtz ទៅ​ទឹកដី​អេស្ប៉ាញ​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២