Connect with us

បាល់ទាត់អន្តរជាតិ

Nicolas Gonzalez កំពុង​ត្រូវ​បាន​ក្លឹប 2 នៅ Premier League ត្រៀម​ចរចា​ផ្ទេរ!!!

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Fiorentina គឺ​កីឡាករ Nicolas Gonzalez បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវកាល​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី Premier League។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ ក៏​ជា​ខ្សែប្រយុទ្ធ​ដែល​តែងតែ​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ផង​ដែរ។

យ៉ាង​ណា​មិញ Nicolas Gonzalez កំពុង​តាម​ឃ្លាំ​មើល​ដោយ​ក្លឹប Brighton ដែល​ពួក​គេ​មាន​បំណង​ចង់​ចុះ​ហត្ថលេខា​លើ​គាត់ ហើយ​បើ​យោងតាម​គេហទំព័រ TuttoMercatoWeb បានឲ្យ​ដឹង​ថា ក្លឹប​របស់​អង់គ្លេស​មួយ​នេះ ធ្លាប់​បាន​ដាក់​សំណើរ​ផ្ទេរ​រូប​គេ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​ពួក​គេ​នឹង​ធ្វើ​ការដាក់​ដេញ​ថ្លៃ​ជា​លើក​ទី 2 ម្ដង​ទៀត​នៅ​រដូវក្ដៅ​ខាង​មុខ។

មិន​តែ​ប៉ុណ្ណោះ កន្លង​មក​គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា ក្លឹប Brentford ធ្លាប់​បាន​ដាក់​សំណើរ 35 លានអឺរ៉ូ​សម្រាប់ Nicolas Gonzalez ហើយ Fiorentina ក៏​ពេញ​ចិត្ត​តម្លៃ​នេះ​ដែរ ប៉ុន្តែ​កីឡាករ​ផ្ទាល់​មិន​ព្រម​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា នៅ​រដូវក្តៅ​នេះ Fiorentina នឹង​សម្រេច​ចែក​ផ្លូវគ្នា​ជាមួយ Gonzalez ហើយ ប្រសិន​បើ​មាន​ក្លឹប​ណា​ហ៊ាន​ដេញ​ថ្លៃ​គេ​ឡើង​ដល់ 50 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២