បាល់ទាត់អន្តរជាតិ
Jerome Boateng រសាត់អណ្ដែតដល់លីគកំពូលនៃប្រទេសអូទ្រីស
![](https://x-sportkh.com/wp-content/uploads/2024/06/article-003845-1.jpg)
ខ្សែការពារកណ្តាលដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ក្នុងពិភពបាល់ទាត់ Jerome Boateng បានចាកចេញពីក្លឹប Salernitana ជាផ្លូវការណ៍ហើយ ហើយក៏បានរកក្លឹបថ្មីផ្សេងបន្តទៀតដែរ។ កីឡាករសញ្ជាតិអាឡឺម៉ង់នេះបានចូលរួមជាមួយក្លឹបនៅលីគកំពូលនៃប្រទេសអូទ្រីស Linzer ASK។
យ៉ាងណាមិញ Linzer ASK បានប្រកាសពីការចុះហត្ថលេខាលើ Jerome Boateng កាលពីម្សិលមិញនេះ ជាមួយនឹងកិច្ចព្រមព្រៀងកុងត្រារហូតដល់រដូវក្តៅឆ្នាំ 2026។ សម្រាប់ខ្សែការពារវ័យ 35 ឆ្នាំរូបនេះ ក្នុងការចូលរួមជាមួយក្លឹប Linzer ASK គឺជាក្លឹបទី 7 សម្រាប់អាជីពបាល់ទាត់របស់គាត់ហើយ។
មុនពេលលេងឲ្យក្លឹប Salernitana គាត់បានលេងឲ្យក្លឹបជាច្រើនទៀតដូចជា Hertha, Hamburg, Man City និង Lyon ជាដើម ហើយគាត់ទទួលបានភាពល្បីល្បាញខ្លាំងបំផុត ពេលនៅជាមួយ Bayern Munich ដែលជាកន្លែងដែលគាត់ធ្លាប់បានឈ្នះពាន Bundesliga ចំនួន 9 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley