Connect with us

បាល់ទាត់អន្តរជាតិ

UEFA កំពុង​ស៊ើប​អង្កេត​លើ Demiral ដែល​ធ្វើ​រឿង​មិន​ប្រក្រតី​មួយ​នៅ​ក្នុង​ការ​ប្រកួត​ទល់​នឹង​អូទ្រីស

Published

on

បន្ទាប់​ពី​ការ​ប្រកួត​រវាង​អូទ្រីស និង​ទួរគី ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល 2-1 ខ្សែ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​ទួរគី Merih Demiral បាន​ក្លាយ​ជា​វីរបុរស សម្រាប់​ក្រុម​របស់​គាត់​ដោយ​ស៊ុត​បញ្ចូល​ទីគ្រាប់​បាល់​ទាំង 2 គ្រាប់។ ប៉ុន្តែ​ទង្វើ​​មិន​ធម្មតា​មួយ របស់​ខ្សែ​ការពារ​កណ្តាល​រូប​នេះ​បាន​ធ្វើ​ឲ្យ UEFA ចាប់​អារម្មណ៍។

យោងតាម​គេហទំព័រ​របស់ UEFA បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ធ្វើ​ការស៊ើប​អង្កេត​មួយចំពោះខ្សែ​ការពារ Merih Demiral ដោយ​សារ​តែ​អាកប្បកិរិយា​មិន​សមរម្យ​របស់​គាត់។ យ៉ាង​ណា ខ្លឹម​សារ​នៃ​ការអះអាង​របស់ UEFA មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ប្រកួត​នោះ គេ​សម្គាល់​ឃើញ Demiral បាន​បង្ហាញ​កាយវិការ​ដែល​មាន​ន័យ​ថា “ការ​សំពះ​របស់​ឆ្កែ​ចចក”។

ដំបូង​ឡើយ UEFA មិន​បាន​ដឹង​ពី​រឿង​នេះ​នោះ​ទេ ប៉ុន្តែ​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូបភាព​នៃ​កាយវិការ​របស់​ខ្លួន​ដោយ​ចៃដន្យ​នៅ​លើ Instagram របស់​គាត់ ដែល​កាយវិការ​នោះ​ត្រូវ​បាន​ហាមប្រាម​យ៉ាង​ដាច់​ខាត​នៅ​ក្នុង​ប្រទេស​អូទ្រីស។ កាយវិការ​របស់ ​Demiral គឺ​ជា​ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​អង្គការ Bozkurt ជា​គណបក្ស​ចលនា​ជាតិ​និយម​របស់​ទួរគី និង Pan-Turkism ដែល​ជា​វប្បធម៌, ការ​សិក្សា និង​ទស្សនវិជ្ជា​នយោបាយ​តស៊ូ​មតិ​រួបរួម​របស់​ប្រជាជន​ទួរគី។

ទង្វើរ​របស់ Merih Demiral ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ហួស​ព្រំដែន​របស់​កីឡាបាល់ទាត់ ខណៈ​ដែល​កន្លង​មក​ទាំង FIFA និង UEFA ក៏​ដូច​ជា​អង្គភាព​បាល់ទាត់​ធំៗ​បាន​ហាម​ឃាត់​ដាច់​ខាត ការ​យក​កីឡា​បាល់ទាត់​ទៅ​ពាក់ព័ន្ធ​នឹង​នយោបាយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២