Connect with us

បាល់ទាត់អន្តរជាតិ

Jerome Boateng រសាត់​អណ្ដែត​ដល់​លីគ​កំពូល​នៃ​ប្រទេស​អូទ្រីស

Published

on

ខ្សែ​ការពារ​កណ្តាល​ដែល​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ម្នាក់​ក្នុង​ពិភពបាល់ទាត់ Jerome Boateng បាន​ចាកចេញ​ពី​ក្លឹប Salernitana ជា​ផ្លូវការណ៍​ហើយ ហើយ​ក៏​បាន​រក​ក្លឹប​ថ្មី​ផ្សេង​បន្ត​ទៀត​ដែរ។ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​នេះ​បាន​ចូលរួម​ជាមួយ​ក្លឹបនៅ​លីគ​កំពូល​នៃ​ប្រទេស​អូទ្រីស Linzer ASK។

យ៉ាង​ណា​មិញ Linzer ASK បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ Jerome Boateng កាល​ពី​ម្សិលមិញ​នេះ ជាមួយ​នឹង​កិច្ចព្រមព្រៀង​កុងត្រា​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2026។ សម្រាប់​​ខ្សែ​ការពារ​វ័យ 35 ឆ្នាំ​រូប​នេះ ក្នុង​ការ​ចូលរួម​ជាមួយ​ក្លឹប Linzer ASK គឺ​ជា​ក្លឹប​ទី 7 សម្រាប់​អាជីព​បាល់ទាត់​របស់​គាត់​ហើយ។

មុន​ពេល​លេង​ឲ្យ​ក្លឹប Salernitana គាត់​បាន​លេង​ឲ្យ​ក្លឹប​ជា​ច្រើន​ទៀត​ដូច​ជា Hertha, Hamburg, Man City និង Lyon ជា​ដើម ហើយ​គាត់​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​បំផុត ពេល​នៅ​ជាមួយ Bayern Munich ដែល​ជា​កន្លែង​ដែល​គាត់​ធ្លាប់​បាន​ឈ្នះ​ពាន Bundesliga ចំនួន 9 ដង។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២