បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley

អតីតខ្សែបម្រើចាស់វស្សារបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Ross Barkley បានចំណាយពេលចុងក្រោយ ពេញមួយរដូវកាលមុននៅក្លឹប Luton Town ប៉ុន្តែក្លឹបមួយនេះ បានធ្លាក់ចេញពីក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ទៅកាន់លីគលំដាប់ទី 2 EFL Championship ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ Ross Barkley នឹងមិនបន្តដំណើរទៅកាន់ EFL Championship ដូចក្លឹបរបស់គាត់នោះឡើយ ព្រោះកាលពីម្សិលមិញ ខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះត្រូវបានប្រកាសដោយក្លឹប Aston Villa ថា ពួកគេបានចុះហត្ថលេខាលើ Ross Barkley ជាមួយនឹងកិច្ចព្រមព្រៀងដែលមិនត្រូវបានលាតត្រដាង។
យ៉ាងណាមិញ មិនមានការបង្ហើបឲ្យដឹងថា តម្លៃខ្លួននៃចំនួនទឹកប្រាក់ដែល Aston Villa ផ្ដល់ឲ្យ Luton Town ប៉ុន្មាននោះទេ សម្រាប់ការទិញ Ross Barkley ប៉ុន្តែគេបានប៉ាន់ប្រមាណថា ខ្សែបម្រើរូបនេះមានតម្លៃខ្លួន 5.9 លានអឺរ៉ូប៉ុណ្ណោះ។ គួរដឹងផងដែរថា Ross Barkley ធ្លាប់លេងនៅក្រៅលីគកំពូលនៃប្រទេសអង់គ្លេស តែម្ដងគត់ គឺគាត់បានលេងឲ្យក្លឹប Nice ក្នុងប្រទេសបារាំង ក្នុងរដូវកាលឆ្នាំ 2022-2023។
ប្រភព: Dailysports