បាល់ទាត់អន្តរជាតិ
Edin Terzic សម្រេចចិត្តចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប Borussia Dortmund
![](https://x-sportkh.com/wp-content/uploads/2024/06/article-003914-1.jpg)
គ្រូបង្វឹករបស់ក្លឹប Borussia Dortmund លោក Edin Terzic បានចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនហើយ។ យ៉ាងណាមិញ Borussia Dortmund មិនមែនចែកផ្លូវគ្នាដោយការបណ្ដេញគ្រូបង្វឹកឆ្នើមរូបនេះចេញពីតំណែងនោះទេ ប៉ុន្តែវាជាការព្រមព្រៀងគ្នាទាំងសងខាង។
ដូចដែលបានរាយការណ៍ដោយ Sky Sports នៅថ្ងៃពុធ ទី 12 ខែមិថុនា ម្សិលមិញនេះ បានឲ្យដឹងថា លោក Edin Terzic បានស្នើសុំឲ្យក្លឹបបញ្ចប់កុងត្រារបស់គាត់។ ដោយឡែក Edin Terzic គឺជាគ្រូបង្វឹកដែលធ្លាប់បានដឹកនាំ Borussia Dortmund ឲ្យឈ្នះពាន DFB Cup ក្នុងឆ្នាំ 2021 និងទទួលបានចំណាត់ថ្នាក់លេខ 2 ជាជើងឯករងក្នុងលីគអាឡឺម៉ង់ឆ្នាំ 2023 និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ក្នុងឆ្នាំ 2024។
គួរដឹងផងដែរថា Edin Terzic បានចូលដឹកនាំ Borussia Dortmund នៅរដូវក្តៅឆ្នាំ 2022។ ហើយការដឹកនាំក្លឹបយក្សអាឡឺម៉ង់មួយនេះ គឺជាបទពិសោធន៍ដំបូងរបស់គាត់ ក្នុងនាមជាគ្រូបង្វឹក។ ក្រោមការដឹកនាំរបស់គាត់ Borussia Dortmund ក៏ទទួលបានសមិទ្ធិផលដ៏គាប់ប្រសើរ និងអាចទទួលយកបានផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024
-
បាល់ទាត់អន្តរជាតិ4 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់