Connect with us

បាល់ទាត់អន្តរជាតិ

Kepa បដិសេធ​សំណើរ​ពី​ក្លឹប​ផ្សេងៗ ដើម្បី​រងចាំ​ឱកាស​នៅ​ជាមួយ Real Madrid

Published

on

អ្នក​ចាំទី​សញ្ជាតិ​អេស្ប៉ាញ Kepa Arrizabalaga ត្រូវ​បាន​គេ​ប្រាកដ​ថា​នឹង​ចាកចេញ​ពី​ក្លឹប​តោខៀវ Chelsea នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គាត់​កំពុង​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ដាក់​សំណើរ​ចង់​បាន ប៉ុន្តែ Kepa Arrizabalaga បាន​សម្រេច​ចិត្ត​បដិសេធ​រាល់​សំណើរ​ទាំងអស់​នោះ។

យោងតាម​កាសែត Marca បាន​ឲ្យ​ដឹង​ថា Kepa Arrizabalaga កំពុង​តាម​ដាន​លើ​ស្ថានភាព​របស់​អ្នកចាំទី Andriy Lunin។ អ្នកចាំទី​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ មិន​ទាន់​បន្ត​កុងត្រា​ជាមួយ Real Madrid នោះ​ទេ ហើយ​គេ​អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​ផ្សេង​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ប្រសិន​បើ​រឿង​នោះ​កើត​ឡើង Real Madrid មាន​បំណង​ទិញ​ផ្ដាច់​កុងត្រា​របស់ Kepa Arrizabalaga។

ដំបូង​ឡើយ Andriy Lunin បាន​ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Real Madrid រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2029 ប៉ុន្តែ​ពេលនេះ​គាត់​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត ដោយ​យល់​ថា Thibaut Courtois នឹង​ក្លាយ​ជា​អ្នក​ចាំទី​ជម្រើស​ដំបូង​វិញ​នៅ​រដូវកាល​ក្រោយ។ គួរ​រំលឹក​ផង​ដែរ​ថា Kepa Arrizabalaga បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​មុន​ក្នុង​ការ​ខ្ចី​ជើង​នៅ Real Madrid។ ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ បានចុះ​ហត្ថលេខា​លើ​គាត់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង បន្ទាប់​ពី​ Thibaut Courtois បាន​របួស​រហែក​សរសៃ​ពួរ ហើយ​បន្ទាប់​មក Kepa បាន​ចាប់​ផ្តើម​ក្លាយ​ជាអ្នកចាំទី​សំខាន់​របស់​ក្រុម ប៉ុន្តែ​ក្រោយ​មក​បាន​បាត់បង់​តំណែង​នេះ ដោយ​សារ Andriy Lunin មក​ជំនួស។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២