Connect with us

បាល់ទាត់អន្តរជាតិ

Man City ចង់​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប Jadon Sancho ត្រឡប់​ទៅ​វិញ

Published

on

ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង និង​ទទួល​ស្គាល់​ហើយ​ថា Manchester City តែងតែ​លក់​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់ពួក​គេ​ឲ្យ​ទៅ​ក្លឹប​ផ្សេង ហើយ​ជា​រឿយៗ​យុវជន​ទាំង​នោះ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​លេចធ្លោរ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ Man City បាន​ដឹង​ពី​កំហុស​មួយ​ដែល​ខ្លួន​បាន​លក់ Jadon Sancho។

Man City មាន​បំណង​ចង់​នាំ​យក​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​មក​អតីត​ក្លឹប​ចាស់​របស់​ខ្លួន​វិញ។ អ្វី​ដែល​ជា​ចំណុច​រសើប គឺ​បច្ចុប្បន្ន​ Jadon Sancho កំពុង​ស្ថិត​ក្នុង​ដៃ​គូ​ប្រជែង​ដ៏​ធំ​របស់ Manchester City គឺ Manchester United។ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ពី ​​teamTALK បាន​ឲ្យ​ដឹង​ថា ការ​ចរចា​ទិញ Jadon Sancho ត្រឡប់​ទៅ​វិញ​ពី Man City នៅ​តែ​អាច​កើត​ឡើង បន្ទាប់​ពួក​គេ​អាច​លក់ Jack Grealish បាន​សម្រេច។

បញ្ហា​មួយ​ទៀត គឺ​ប្រាក់​ឈ្នួល 250,000 ផោន​ក្នុង​មួយ​សប្តាហ៍​របស់ Sancho ក៏​អាច​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ​សម្រាប់​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ។ ក្រៅ​ពី Man City ក៏​មាន​ក្លឹប​ចំនួន 3 ផ្សេង​ទៀត​ផង​ដែរ ដែល​ចង់​បាន Jadon Sancho ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ដាក់​សំណើរ​ផ្លូវការណ៍​ណា​មួយ​ទៅ​លើ​កីឡាករ​ឆ្នើម​រូប​នេះ​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២