បាល់ទាត់អន្តរជាតិ
Alvaro Morata ត្រៀមចាកចេញពីទឹកដីអេស្ប៉ាញ
ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លឹប Atletico Madrid ត្រូវបានគេដឹងថា កំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអេស្ប៉ាញ។ យ៉ាងណាមិញ កីឡាករសញ្ជាតិអេស្ប៉ាញខ្លួនឯងផ្ទាល់ក៏បានលាតត្រដាងពីជម្រើសដែលគាត់ចង់ចាកចេញពីក្លឹបនៅក្នុងប្រទេសកំណើតរបស់ខ្លួនឯងផងដែរ។
Alvaro Morata បាននិយាយកាលពីពេលថ្មីៗនេះថា៖ “ខ្ញុំមិនមានបញ្ហាជាមួយ Simeone (គ្រូបង្វឹករបស់ក្លឹប) ទេ ប៉ុន្តែខ្ញុំមិនដឹងថាតើខ្ញុំសមនឹងផែនការរបស់គាត់ រឺអត់ក្នុងគម្រោងរបស់ក្លឹបនាពេលអនាគត”។
ដោយឡែកការលើកឡើង និងមានចេតនាចាកចេញរបស់ Alvaro Morata ប្រហែលជាកើតឡើងបន្ទាប់ពីគាត់បានមើលឃើញថា Atletico Madrid កំពុងព្យាយាមចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីជាច្រើននាក់។ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ជាច្រើនបានលើកឡើងថា ខ្សែប្រយុទ្ធ Artem Dovbyk របស់ Girona កំពុងត្រៀមចូលរួមជាមួយ Atletico Madrid នៅមុនរដូវកាលថ្មីចាប់ផ្ដើម ដែលគេនឹងមកជំនួសតំណែងជាជម្រើសដំបូងរបស់ Alvaro Morata។
ប្រភព: Dailysports