Connect with us

បាល់ទាត់អន្តរជាតិ

Edin Terzic សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Borussia Dortmund

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Borussia Dortmund លោក Edin Terzic បាន​ចាកចេញ​ពី​​ក្លឹប​បច្ចុប្បន្ន​​របស់​ខ្លួន​ហើយ។ យ៉ាង​ណា​មិញ Borussia Dortmund មិន​មែន​ចែកផ្លូវគ្នា​ដោយ​ការ​បណ្ដេញ​គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​ចេញ​ពី​តំណែង​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ព្រមព្រៀង​គ្នា​ទាំង​សងខាង។

ដូច​ដែល​បាន​រាយការណ៍​ដោយ Sky Sports នៅ​ថ្ងៃ​ពុធ ទី 12 ខែ​មិថុនា ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា លោក Edin Terzic បាន​ស្នើ​សុំ​ឲ្យ​ក្លឹប​បញ្ចប់​កុងត្រា​របស់​គាត់។ ដោយ​ឡែក Edin Terzic គឺ​ជា​គ្រូបង្វឹក​ដែល​ធ្លាប់​បាន​ដឹកនាំ Borussia Dortmund ឲ្យ​ឈ្នះ​ពាន DFB Cup ក្នុង​ឆ្នាំ 2021 និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ 2 ជា​ជើង​ឯក​រង​ក្នុង​លីគ​អាឡឺម៉ង់​ឆ្នាំ 2023 និង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League ក្នុង​ឆ្នាំ 2024។

គួរ​ដឹង​ផង​ដែរ​ថា Edin Terzic បាន​ចូល​ដឹកនាំ Borussia Dortmund នៅ​រដូវក្តៅ​ឆ្នាំ 2022។ ហើយ​ការ​ដឹកនាំ​ក្លឹប​យក្ស​អាឡឺម៉ង់​មួយ​នេះ គឺ​ជា​បទពិសោធន៍​ដំបូង​របស់​គាត់ ក្នុង​នាម​ជា​គ្រូ​បង្វឹក។ ក្រោម​ការ​ដឹកនាំ​របស់​គាត់ Borussia Dortmund ក៏​ទទួល​បាន​សមិទ្ធិផល​ដ៏​គាប់ប្រសើរ និង​អាច​ទទួល​យក​បាន​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២