បាល់ទាត់អន្តរជាតិ
អ៊ីតាលី យកឈ្នះអាល់បានី 2-1 ខណៈដែល អេស្ប៉ាញ លុត ក្រូអាត 3-0
![](https://x-sportkh.com/wp-content/uploads/2024/06/article-003930-1.jpg)
2 ក្រុមនៅក្នុងពូល B ដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួត Euro 2024 បានបញ្ចប់ទៅដោយលទ្ធផលនឹកស្មានមិនដល់។ សម្រាប់ អ៊ីតាលី ដែលជាក្រុមការពារតំណែងជើងឯក ពួកគេបានឈ្នះទៅលើក្រុមជម្រើសជាតិ អាល់បានី ត្រឹមតែ 2-1 ប៉ុណ្ណោះ នៅក្នុងការប្រកួតជម្រុះតាមពូល។
ផ្ទុយមកវិញ សម្រាប់ការប្រកួតរបស់អេស្ប៉ាញ និង ក្រូអាត បែរជាបញ្ចប់ទៅដោយលទ្ធផលខុសពីការរំពឹងទុក ដោយក្រូអាតបានចាញ់អេស្ប៉ាញរហូតដល់ 3 គ្រាប់ និងមិនអាចតដៃបានសូម្បីតែមួយគ្រាប់។ ក្រូអាត ជាក្រុមដែលខ្លាំងមួយ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ 2022 ពួកគេបានទម្លាក់ក្រុមជាច្រើនដូចជា៖ ជប៉ុន, ប្រេស៊ីល និងម៉ារ៉ុក ជាដើម។
បច្ចុប្បន្នសម្រាប់ពូលដែលមានការប្រកួតហើយនៅ Euro 2024 មានពូល A និងពូល B ខណៈដែលពូល C និងពូល D ត្រៀមចាប់ផ្ដើមនៅយប់នេះ។ ឆ្លងកាត់ 1 ប្រកួតដូចគ្នា នៅក្នុងពូល A ក្រុមម្ចាស់ផ្ទះអាឡឺម៉ង់ និង ស្វីស ឈរនៅកំពូលតារាងដែលមាន 3 ពិន្ទុស្មើគ្នា។ សម្រាប់ពូល B អេស្ប៉ាញ និងអ៊ីតាលី ក៏ឈរនៅកំពូលតារាងដូចគ្នាដែលមាន 3 ពិន្ទុ ស្មើគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបនៅ Premier League ជាច្រើន បានបោះឆ្នោតឲ្យមានការរក្សាទុក និងបន្តប្រើប្រាស់ VAR
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចំណាយប្រាក់ 22 លានអឺរ៉ូ បូកនឹងកីឡាករ 2 នាក់ទៀត ដើម្បីទទួលបាន Douglas Luiz
-
បាល់ទាត់អន្តរជាតិ3 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ