Connect with us

បាល់ទាត់អន្តរជាតិ

អ៊ីតាលី​ យក​ឈ្នះ​អាល់បានី 2-1 ខណៈ​ដែល អេស្ប៉ាញ លុត ក្រូអាត 3-0

Published

on

2 ក្រុម​នៅ​ក្នុង​ពូល B ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត Euro 2024 បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​នឹក​ស្មាន​មិន​ដល់។ សម្រាប់ អ៊ីតាលី ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ពួក​គេ​បាន​ឈ្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ អាល់បានី ត្រឹមតែ 2-1 ប៉ុណ្ណោះ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល។

ផ្ទុយ​មក​វិញ សម្រាប់​ការ​ប្រកួត​របស់​អេស្ប៉ាញ និង ក្រូអាត បែរ​ជា​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ខុស​ពី​ការ​រំពឹង​ទុក ដោយ​ក្រូអាត​បាន​ចាញ់​អេស្ប៉ាញ​រហូត​ដល់ 3 គ្រាប់ និង​មិន​អាច​តដៃ​បាន​សូម្បី​តែ​មួយ​គ្រាប់។ ក្រូអាត ជា​ក្រុម​ដែល​ខ្លាំង​មួយ ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup កាល​ពី​ឆ្នាំ 2022 ពួក​គេ​បាន​ទម្លាក់​ក្រុម​ជា​ច្រើន​ដូច​ជា៖ ជប៉ុន, ប្រេស៊ីល និង​ម៉ារ៉ុក ជា​ដើម។

បច្ចុប្បន្ន​សម្រាប់​ពូល​ដែល​មាន​ការ​ប្រកួត​ហើយ​នៅ Euro 2024 មាន​ពូល A និង​ពូល B ខណៈ​ដែល​ពូល C និង​ពូល D ត្រៀម​ចាប់​ផ្ដើម​នៅ​យប់​នេះ។ ឆ្លង​កាត់ 1 ប្រកួត​ដូចគ្នា នៅ​ក្នុង​ពូល A ក្រុម​ម្ចាស់​ផ្ទះ​អាឡឺម៉ង់ និង ស្វីស ឈរ​នៅ​កំពូល​តារាង​ដែល​មាន 3 ពិន្ទុ​ស្មើ​គ្នា។ សម្រាប់​ពូល B អេស្ប៉ាញ និង​អ៊ីតាលី ក៏​ឈរ​នៅ​កំពូល​តារាង​ដូចគ្នា​ដែល​មាន 3 ពិន្ទុ ស្មើគ្នា។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២