បាល់ទាត់អន្តរជាតិ
អតីតគ្រូបង្វឹកមួយរូបអះអាងថា Toni Kroos ចូលនិវត្តន៍ ព្រោះវត្តមានរបស់ Kylian Mbappe
![](https://x-sportkh.com/wp-content/uploads/2024/06/article-003929-1.jpg)
អតីតគ្រូបង្វឹកសញ្ជាតិអាឡឺម៉ងដែលធ្លាប់ដឹកនាំក្លឹប Real Madrid លោក Bernd Schuster បានបង្ហាញពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់គាត់ដោយប្រាប់ទៅកាន់ DiarioSport អំពីបរិបទផ្លាស់ប្ដូរមួយនៅក្លឹប Real Madrid បច្ចុប្បន្ន បន្ទាប់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe។
ក្លឹបអធិរាជស Real Madrid បានប្រាប់ទៅកីឡាកររបស់ខ្លួនអំពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីនៅក្រោយចប់ព្រឹត្តិការណ៍ Euro 2024 ដែលកីឡាកររូបនោះគឺ Kylian Mbappe។ ស្របពេលនោះដែរ ខ្សែបម្រើវ័យ 34 ឆ្នាំ Toni Kroos ដែលបានលេងឲ្យ Real Madrid តាំងពី ខែកក្កដា ឆ្នាំ 2014 ក៏សម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីចប់ Euro 2024។
មានការសង្កេតឃើញថា Toni Kroos ហាក់ដូចជាចង់ចាកចេញពីក្រុម បន្ទាប់ពីដឹងថា Kylian Mbappe នឹងចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ។ លោក Bernd Schuster បាននិយាយកាលពីពេលថ្មីៗនេះផងដែរថា៖ “Mbappe នឹងមកដល់ទីនេះ ប៉ុន្តែពួកគេបានបាត់បង់ Kroos… គ្រប់គ្នាកំពុងភ្លេចថា វាជាបញ្ហារបស់ Real Madrid។ ខ្ញុំមានការងឿងឆ្ងល់អំពីខ្សែបម្រើរបស់ Real Madrid ពីព្រោះ Kroos ពិតជាមានសារៈសំខាន់ខ្លាំងណាស់ តាមរបៀបដែលគាត់បង្ហាញខ្លួននៅក្នុងការប្រកួត”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar