បាល់ទាត់អន្តរជាតិ
Lamine Yamal ក្លាយជាកីឡាករក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ព្រឹត្តិការណ៍ Euro
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelona គឺកីឡាករ Lamine Yamal បានស្គាល់រសជាតិជាលើកដំបូងសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ធំប្រចាំតំបន់អឺរ៉ុប Euro 2024។ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនេះដែរ បានធ្វើឲ្យគាត់មានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នោះ។
Lamine Yamal បានឈានជើងចូលទីលានប្រកួតជាលើកដំបូងកាលពីម្សិលមិញនេះ ខណៈដែលគាត់មានអាយុ 16 ឆ្នាំ 338 ថ្ងៃ។ ចំពោះកំណត់ត្រាកីឡាករវ័យក្មេងបំផុតពីមុន គឺកាន់កាប់ដោយកីឡាករបាល់ទាត់ប៉ូឡូញ Kacper Kozlowski ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Euro 2020 ក្នុងវ័យ 17 ឆ្នាំ 246 ថ្ងៃ។
គួរដឹងផងដែរថា ការប្រកួតជុំទីមួយនៃពូល B រវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រូអាត កាលពីម្សិលមិញ បានបញ្ចប់ទៅដោយលទ្ធផល 3-0 ខណៈដែល Lamine Yamal បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ និងបានរួមចំណែក Assist បានម្ដងផងដែរ ដោយការបញ្ជូនបាល់ទៅឲ្យ Dani Carvajal នៅនាទីទី 45+2។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar