បាល់ទាត់អន្តរជាតិ
PSG ដាក់សំណើរចង់បានខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Gianluca Scamacca
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបយក្សបារាំង Paris Saint-Germain បានដាក់សំណើរដោយបើកចំហរទៅកាន់ក្លឹប Sassuolo សម្រាប់គោលដៅផ្ទេរខ្សែប្រយុទ្ធ Gianluca Scamacca ខណៈដែល Arsenal កំពុងតាមប្រមាញ់ផងដែរ។
ក្លឹបកាំភ្លើងធំ Arsenal អាចនឹងខកខានឱកាសក្នុងការនាំយក Gianluca Scamacca ប្រសិនបើក្លឹប PSG តាមប្រជែងដោយពិតប្រាកដនោះ ព្រោះក្លឹបយក្សបារាំងមានលក្ខខណ្ឌដ៏សមស្របជាង។
យ៉ាងណាមិញ បច្ចុប្បន្ននេះក្រុមកាំភ្លើងធំ Arsenal កំពុងមានតម្រូវជាចាំបាច់នូវខ្សែប្រយុទ្ធមុតស្រួចម្នាក់ បន្ទាប់ពីការចាកចេញរបស់ Pierre-Emerick Aubameyang និង Alexandre Lacazette។
ខ្សែប្រយុទ្ធ Scamacca បានស៊ុតបញ្ចូលទី 16 គ្រាប់នៅ Serie A សម្រាប់ក្លឹប Sassuolo របស់ខ្លួនកាលពីរដូវកាលមុន កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗ ជាពិសេសខ្សែប្រយុទ្ធរូបនេះទើបតែត្រូវបានលោក Roberto Mancini កោះហៅ និងដាក់ឲ្យចូលលេងជាញឹកញាប់នៅក្នុងក្រុមជម្រើសជាតិអ៊ីតាលី។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់