បាល់ទាត់អន្តរជាតិ
Van Basten វែកញ៉ែកកីឡាករល្អបំផុតរវាង Lionel Messi និង Cristiano Ronaldo

អតីតអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ Marco van Basten បានលើកឡើងថា Lionel Messi របស់ក្លឹប Paris Saint-Germain គឺជាកីឡាករល្អជាង បើធៀបនឹង Cristiano Ronaldo របស់ Manchester United។
Van Basten បានលើកឡើងថា អ្នកណាដែលគិតថា Ronaldo ល្អជាង Messi អ្នកនោះមិនដឹងអ្វីទាំងអស់អំពីបាល់ទាត់ ហើយមិនមាននរណាម្នាក់អាចយកតម្រាប់តាម Lionel Messi ដែលជាកីឡាករអាហ្សង់ទីនបានឡើយ។
យ៉ាងណាមិញ Messi និង Ronaldo ត្រូវបានគេប្រៀបធៀបអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការជជែកដេញដោលគ្នាថា តើនរណាជាកីឡាករល្អបំផុតក្នុងពិភពលោក ខណៈពួកគេទាំងពីរ កំពុងស្ថិតក្នុងកន្លែងមួយដែលកីឡាករបាល់ទាត់ជំនាន់ក្រោយៗមិនងាយទៅដល់។
ដោយឡែកលោក Van Basten បានបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈរបស់គាត់លើការជជែកដេញដោយដែលមិនចេះចប់មិនចេះហើយរវាង Messi និង Ronaldo នេះដែរ។ Van Basten បានប្រាប់កាសែត Corriere dello Sport ថា “Cristiano Ronaldo គឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែអ្នកដែលនិយាយថាគាត់ល្អជាង Messi គឺជាមនុស្សដែលមិនដឹងអ្វីអំពីបាល់ទាត់ រឺពួកគេនិយាយដោយការស្អប់ប៉ុណ្ណោះ”។
គាត់បានបន្ថែមថា “Messi គឺជាកីឡាករមួយប្រភេទ មិនអាចធ្វើត្រាប់តាម និងមិនអាចកើតមានម្នាក់ទៀតឡើយ។ កីឡាករដូចគាត់ អាចមានមួយ ក្នុងចន្លោះ 50 រឺ 100 ឆ្នាំ។ គាត់បានក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យរួចទៅហើយ តាំងពីគាត់នៅក្មេងម្ល៉េះ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi