បាល់ទាត់អន្តរជាតិ
ខ្សែការពារ Nayef Aguerd ចាកចេញពី Rennes ទៅចូលរួមជាមួយ West Ham
ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd បានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់នឹងចាកចេញពី Rennes ដើម្បីចូលរួមជាមួយ West Ham ហើយការប្រកាសពីការចុះហត្ថលេខារបស់គាត់ នឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។
របាយការណ៍ពី 90min បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា Aguerd នឹងត្រូវពិនិត្យសុខភាព ដោយឆ្លងកាត់ផ្នែកវេជ្ជសាស្ត្រផ្នែកទីពីរ នៅទីក្រុងឡុងដ៍នៅថ្ងៃនេះ បន្ទាប់ពីក្លឹប Rennes និង West Ham បានព្រមព្រៀងគ្នារួចរាល់ ជាមួយនឹងទឹកប្រាក់ផ្ទេរ 30 លានផោន។
ដោយឡែក Aguerd បានអវត្តមានជាមួយក្រុមជម្រើសជាតិម៉ារ៉ុកអស់រយៈពេលពីរសប្តាហ៍ហើយ ដែលអំឡុងពេលនោះត្រូវបានគេសន្មត់ថា គាត់កំពុងធ្វើការងារលើកិច្ចព្រមព្រៀងទៅក្លឹបថ្មី។ Nayef Aguerd ក៏បានបង្ហាញការលាគ្នា ជាមួយនឹងរឿងល្អៗដែលក្លឹបផ្ដល់ឲ្យគាត់ ជាពិសេសចំពោះបុគ្គលិក និងអ្នកគាំទ្រក្លឹប។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Jurgen Klopp អាចនឹងត្រឡប់ទៅអតីតក្លឹបចាស់មួយនេះវិញ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Michael Owen អះអាងថា រវាង Real Madrid និង Bayern Munich នឹងមានមួយក្រុម ដែលឈ្នះពាន UCL រដូវកាលនេះ!!!