បាល់ទាត់អន្តរជាតិ
Liverpool ទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅម៉ោង 10 យប់នេះ!!!

លោក Ange Postecoglou ដែលជាគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវដឹកនាំកូនក្រុមរបស់ខ្លួននៅក្នុងការប្រកួត Premier League ដែលត្រូវប៉ះនឹងក្រុមម្ចាស់ផ្ទះ Liverpool នៅកីឡដ្ឋាន Anfield។ ដោយឡែក ការប្រកួតរវាងក្រុមទាំង 2 នឹងចាប់ផ្ដើមនៅម៉ោង 10:30 នាទីយប់នេះ (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញ Tottenham Hotspur នឹងត្រូវព្យាយាមស្វែងរកជ័យជំនះមកវិញ បន្ទាប់ពីពួកគេបានចាញ់ 3 ប្រកួតជាប់ៗគ្នាមកហើយ ដោយចុងក្រោយបានចាញ់ Chelsea ជាមួយនឹងលទ្ធផល 2-0។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ហង្សក្រហម Liverpool វិញ ពួកគេហាក់ដូចជាអស់សង្ឃឹមរួចទៅហើយ ក្នុងការតាមប្រជែងពានលីគជាមួយ Man City និង Arsenal នៅរដូវកាលនេះ។
សម្រាប់ការប្រកួតទល់នឹង Liverpool ថ្ងៃនេះដែរ ក្រុមរបស់លោក Ange Postecoglou នឹងមិនមានបេក្ខភាពកីឡាករសំខាន់ៗ 2 រូបដែលកំពុងមានរបួសគឺ Timo Werner (របួសសរសៃពួរ) និង Ben Davies (របួសកំភួនជើង)។ ពួកគេទាំង 2 មានបញ្ហានៅក្នុងការប្រកួតទល់នឹង Arsenal កាលពីចុងសប្តាហ៍មុន ហើយត្រូវសម្រាករហូតដល់ចប់រដូវកាល។
ប្រភព: Sportsmole