បាល់ទាត់អន្តរជាតិ
តើ Real Madrid ឈ្នះពានលីកកំពូលរបស់អេស្ប៉ាញ (La Liga) បានប៉ុន្មានដងហើយ? ក្លឹបណា ដែលមានកំណត់ត្រាឈ្នះពាននេះច្រើនជាងគេ?
ក្លឹបអធិរាជស Real Madrid បានបង្កើតកំណត់ត្រាក្លាយជាជើងឯកលីគកំពូលរបស់អេស្ប៉ាញ La Liga ច្រើនជាងគេ ហើយរដូវកាលនេះពួកគេបានឈ្នះវាជាលើកទី 36 ផងដែរ។ កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីគូប្រជែង Barcelona បានរងបរាជ័យទល់នឹង Girona ក្នុងលទ្ធផល 4-2 ខណៈដែល Real Madrid បានទទួលជ័យជម្នះ 3-0 លើ Cadiz ធ្វើឲ្យពួកគេមានពិន្ទុគ្រប់គ្រាន់ដើម្បីកំណត់ថា នឹងក្លាយជាម្ចាស់ពានលីគរដូវកាលនេះ។
គិតចាប់តាំងពីលីគកំពូលរបស់អេស្ប៉ាញ (La Liga) ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 1929 មកដល់បច្ចុប្បន្ន (2024) មិនមានក្លឹបណាមួយ ឈ្នះពាននេះច្រើនជាង Real Madrid ឡើយ ហើយកំណត់ត្រានេះ ប្រហែលជារាប់ទសវត្សទៀត ក៏មិនទាន់មានក្លឹបណាអាចបំបែកបានដែរ។
Real Madrid បានឈ្នះពាន La Liga សរុប 36 ដង គិតមកទល់នឹងពេលនេះ។ ពួកគេបានឈ្នះវាជាលើកដំបូងក្នុងរដូវកាលឆ្នាំ 1932។ ក្លឹបដែលឈ្នះពាននេះច្រើនបន្ទាប់លំដាប់ទី 2 គឺ Barcelona ដោយឈ្នះបាន 27 ដង និងក្លឹបបន្ទាប់គឺ Atletico Madrid ឈ្នះបាន 11 ដង។
ប្រភព: Statista
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត