បាល់ទាត់អន្តរជាតិ
Barcelona កំណត់គោលដៅត្រៀមចុះហត្ថលេខាលើ Darwin Nunez ដើម្បីមកជំនួសកន្លែងរបស់ Lewandowski

ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា ចង់ផ្ទេរយក Darwin Nunez របស់ Liverpool នៅរដូវក្តៅខាងមុខ ដោយពួកគេចង់បានកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ មកជំនួសកន្លែងរបស់ Robert Lewandowski។ យ៉ាងណាមិញ Barcelona គិតថា Lewandowski នឹងមិនអាចជួយក្រុមបានយូរឡើយ ហើយខ្សែប្រយុទ្ធរូបនេះ ក៏មានប្រាក់ខែខ្ពស់ផងដែរនៅក្លឹបរបស់ខ្លួន។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថា ក្រុមរបស់លោក Xavi Hernandez បានកំណត់គោលដៅចំពោះ Nunez ដោយពួកគេយល់ថា ខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Liverpool នៅពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះបើកឡើងវិញ។
របាយការណ៍ដដែលនេះដែរបានឲ្យដឹងបន្ថែមទៀតថា Barcelona មានទំនុកចិត្តខ្ពស់ ដោយពួកគេអាចនឹងមានថវិកាគ្រប់គ្រាន់តាមចំនួនដែល Liverpool ចង់បាន ដែលជាតម្លៃខ្លួនរបស់ Nunez។ ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំរូបនេះ ប្រហែលជាមិនមានតម្លៃខ្លួនថ្លៃពេក ដែលធ្វើឲ្យ Barcelona ទទួលយកមិនបាននោះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!