បាល់ទាត់អន្តរជាតិ
Bernardeschi ត្រៀមចូលរួមជាមួយ Toronto FC
របាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Toronto FC កំពុងបើកភ្លើងខៀវសម្រាប់ខ្សែប្រយុទ្ធស្លាប Federico Bernardeschi ក្នុងការចុះហត្ថលេខាដោយគ្មានតម្លៃខ្លួន ដែលគ្រប់យ៉ាងនឹងបញ្ចប់នៅក្នុងខែនេះ។
Toronto FC គឺជាក្លឹបដែលស្ថិតនៅប្រទេសកាណាដា និងលេងនៅក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិច MLS។
មួយរយៈចុងក្រោយនេះលីគ MLS កំពុងទទួលបានភាពទាក់ទាញពីតារាបាល់ទាត់ល្បីៗជាច្រើន ដែលបានផ្ទេរទៅលេងនៅទីនោះដូចជា Gareth Bale និង Giorgio Chiellini បានចុះហត្ថលេខាជាមួយ Los Angeles FC។ សូម្បីតែ Lorenzo Insigne ក៏នៅទីនោះដែរ គឺចូលរួមជាមួយ Toronto FC។
យោងតាមអ្នកកាសែត The Parleh លោក Michael Singh បានអះអាងថា កីឡាករ Federico Bernardeschi ក៏អាចចូលរួមជាមួយក្លឹប Toronto FC ផងដែរ បន្ទាប់ពីកិច្ចពិភាក្សារវាងកីឡាករ និងក្លឹបកំពុងឈានដល់ដំណាក់កាលបិទបញ្ចប់ចុងក្រោយ។
លើសពីនេះទៅទៀត Bernardeschi ត្រូវបានគេលើកឡើងថា គាត់ក៏បានចាប់អារម្មណ៍ក្នុងការចូលរួមជាមួយ Toronto FC នេះដែរ ក្នុងនាមជាកីឡាករផ្ទេរដែលគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយ Juventus។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS