Connect with us

បាល់ទាត់អន្តរជាតិ

តើ​ក្រុម​ណា​នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​រវាង PSG និង Borussia Dortmund?

Published

on

ក្លឹប PSG នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ដោយ​គ្មាន​វត្តមាន​របស់​ខ្សែការពារ Lucas Hernandez ដែល​ជា​ការ​ប្រកួត​ទល់​នឹង Borussia Dortmund ដោយ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ កំពុង​មាន​របួស​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ PSG និង Borussia Dortmund ត្រូវ​ប៉ះ​គ្នា​នៅ​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ 4 ក្រុម​ចុងក្រោយ ជើង​ទី 2 នៅ​រំលង​អាធ្រាត​នេះ (ម៉ោង 2:00 នៅ​កម្ពុជា)។

កាល​ពី​ប្រកួត​ជើង​ទី 1 ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Signal Iduna Park របស់ Borussia Dortmund សប្ដាហ៍​មុន បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល PSG ចាញ់ 1-0។ គ្រាប់​បាល់ 1 គ្រាប់​ប្រហែល​ជា​មិន​ច្រើន​ពេក​ទេ សម្រាប់​ក្លឹប​យក្ស​បារាំង​ដែល​ពួក​គេ​អាច​តាម​ស្មើ​បាន ហើយ​ក៏​អាច​មាន​ឱកាស​ដើម្បី​វាយ​បក​ឈ្នះ​ទៅ​លើ Borussia Dortmund វិញ។

ការ​ប្រកួត​នៅ​រំលង​អាធ្រាត​នេះ ប្រហែល​ជា​ការ​ប្រកួត​ដែល​កាន់​តែ​តានតឹង​បំផុត​រវាង​ក្រុម​ទាំង​ពីរ។ ទោះ​បី​ជា Paris Saint-Germain បាន​ឈ្នះ​ជើង​ឯក Ligue 1 ជា​លើក​ទី 12 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​ពួក​គេ​តែងតែ​មាន​គោលដៅ​ជា​ចំបង​លើ​ពាន​រង្វាន់ UEFA Champions League ដែរ ព្រោះ​វា​ជា​ពាន​មួយ​ដែល​ក្លឹប​របស់​ខ្លួន​មិន​ធ្លាប់​ឈ្នះ​សម្បី​តែ​ម្ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២