បាល់ទាត់អន្តរជាតិ
ថ្ងៃនេះកាលពី 5 ឆ្នាំមុន Liverpool ធ្វើឲ្យ Barcelona ទឹកភ្នែកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UEFA Champions League

ក្លឹបហង្សក្រហម Liverpool នៅសល់តែ 2 ប្រកួតទៀតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League។ បច្ចុប្បន្ន Liverpool មិនមែនជាក្លឹបលេចធ្លោរខ្លាំង ដូចកាលពីអតីតកាល និងកាលពីប៉ុន្មានឆ្នាំមុននោះឡើយ បើទោះបីជាពួកគេមានសមត្ថភាពមិនចាញ់ Man City រឺ Arsenal ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះយើងនឹងចោលភ្នែកក្រឡេកមកមើលអតីតកាលបន្តិច ដែលក្លឹបយក្សរបស់អង់គ្លេសមួយនេះ បានធ្វើរឿងដ៏អស្ចារ្យស្ទើរមិនគួរឲ្យជឿ។ ថ្ងៃនេះកាលពី 5 ឆ្នាំមុន (ថ្ងៃទី 7 ខែឧសភា) គឺជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ជើងទី 2។
ហង្សក្រហម Liverpool ដែលបានដឹកនាំដោយលោក Jurgen Klopp បានវាយបកយកឈ្នះ Barcelona ក្នុងលទ្ធផល 4-0 ខណៈដែលកាលពីប្រកួតជើងទី 1 ពួកគេបានចាញ់ដោយជំពាក់គ្រាប់បាល់ 3 គ្រាប់។ ក្នុងរដូវកាលនោះ Liverpool បានក្លាយជាម្ចាស់ពាន UCL បន្ទាប់ពីឈ្នះ Tottenham Hotspur 2-0 នៅវគ្គផ្ដាច់ព្រ័ត។
ប្រភព: Dailysports