បាល់ទាត់អន្តរជាតិ
Juventus ចាយលុយ 41 លានអឺរ៉ូ ទិញយកខ្សែការពារម្នាក់មកជំនួស De Ligt
កាលពីម្សិលមិញនេះ ក្លឹបសេះបង្កង់ Juventus បានប្រកាសពីខ្សែការពារចំណូលថ្មីរបស់ខ្លួនគឺកីឡាករ Gleison Bremer។ ខ្សែការពាររូបនេះ ត្រូវបានក្លឹប Juventus ចំណាយប្រាក់ 41 លានអឺរ៉ូ ដើម្បីផ្ទេរមកពីក្លឹប Torino។
Gleison Bremer គឺជាកីឡាករដ៏សាកសមបំផុតរបស់ក្លឹបយក្សអ៊ីតាលីមួយនេះ បន្ទាប់ពីពួកគេបានបាត់បង់ Matthijs de Ligt ដែលផ្ទេរទៅ Bayern Munich។ Gleison Bremer ជាខ្សែការពារសញ្ជាតិប្រេស៊ីលដែលមានវ័យ 25 ឆ្នាំ និងមានមាឌធំ កម្ពស់ 1,88 ម៉ែត្រ។
មុនពេលផ្ទេរទៅចូលរួមជាមួយ Juventus មានក្លឹបធំៗមួយចំនួននៅក្របខ័ណ្ឌ Premier League ដូចជា Chelsea, Tottenham និង Arsenal ក៏ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាផ្ទេរខ្សែការពាររូបនេះដែរ។
ប្រភព: The42.ie
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង