Connect with us

បាល់ទាត់អន្តរជាតិ

Juventus ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Mason Greenwood

Published

on

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ក្លាយ​ជា​ក្លឹប​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Mason Greenwood នៅ​ក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ជាមួយ​ក្លឹប Getafe។ ទម្រង់​លេង​របស់ Mason Greenwood ដែល​បង្ហាញ​ខ្លួន​នៅ​លីគ​កំពូល La Liga បាន​ទទួល​ការ​ចាប់​​អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​រដូវកាល​នេះ ដោយ​គាត់​បាន​ស៊ុត​បញ្ចូលទី​បាន 8 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 5 ដង។

ជុំវិញ​អនាគត​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ ខណៈ​ដែល​គាត់​មិន​ចង់​វិញ​ត្រឡប់​ទៅ Old Trafford វិញ​ឡើយ ពេល​ចប់​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ Greenwood ក៏​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន​ផង​ដែរ។

ក្លឹប Atletico Madrid ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ចង់​បានកីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ ប៉ុន្តែ​សម្រាប់ Barcelona ដែល​ធ្លាប់​ចង់​បាន​ខ្សែប្រយុទ្ធ​រូប​នេះ​ដែរ​កាល​ពី​មុន​មក​នោះ បាន​បោះបង់​ហើយ។ ផ្ទុយ​មក​វិញ យោង​តាម​សារព័ត៌មាន Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា Juventus នឹង​ត្រៀម​កញ្ចប់​ថវិកា​ដើម្បី​ចរចា​ផ្ទេរ Greenwood ដោយ​ពួក​គេ​ចាត់​ទុក​គាត់​ថា​ជា​អាទិភាព​ដែល​ក្លឹប​នឹង​ចុះ​ហត្ថលេខា​មុន​គេ​​នៅ​រដូវក្ដៅ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២