Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo ឈ្នះ​ក្ដី​លើ​សំណុំ​រឿង​ប្ដឹង​ផ្ដល់​គ្នា​ជាមួយ​អតីត​ក្លឹប​ចាស់ Juventus

Published

on

តារា​ឆ្នើម Cristiano Ronaldo បាន​ឈ្នះ​ក្ដី​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ លើ​សំណុំ​រឿង​ប្ដឹង​ប្រឆាំង​នឹង​អតីត​ក្លឹប​ចាស់ Juventus របស់​គាត់។ យោងតាម​សារព័ត៌មាន Sport Mediaset បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី 17 ខែមេសា កន្លង​ទៅ​តុលាការ​បាន​សម្រេច​ឲ្យ Juventus ត្រូវ​តែ​បង់ប្រាក់​ដែល​ជំពាក់ បូក​នឹង​ការ​ប្រាក់​​ចំនួន 9.7 លានអឺរ៉ូ​បន្ថែម​ទៀត​ទៅ​ឲ្យ Cristiano Ronaldo។

គួរ​រំលឹក​ផង​ដែរ​ថា ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អតីត​ក្លឹប​របស់​គាត់ Juventus ដោយ​សារ​ប្រាក់​ពលកម្ម​ដែល​ពួក​គេ​បាន​ជំពាក់​គាត់​ចំនួន 19.5 លានអឺរ៉ូ។ ក្លឹប​សេះបង្កង់ Juventus បាន​ខកខាន​មិន​បើក​ប្រាក់​ខែ​ចំនួន 2 ដង​ឲ្យ Cristiano Ronaldo ក្នុង​អំឡុង​ពេល​នៃ​ជម្ងឺ​រាតត្បាត COVID-19។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទីបំផុត​តុលាការ​បាន​កំណត់​ថា Cristiano Ronaldo គឺ​ជា​អ្នក​ឈ្នះ​ក្ដី​លើ​រឿង​នេះ ហើយ​តម្រូវ​ឲ្យ Juventus ត្រូវ​ទទួល​ខុសត្រូវ​លើ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​បង់​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ។ Cristiano Ronaldo បាន​ចាកចេញ​ពី​ទីក្រុង Turin ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ 2021 បន្ទាប់​ពី​ចំណាយ​ពេល 3 ឆ្នាំ​នៅ​ទីនោះ។ ក្នុង​អំឡុង​ពេល​នៅ​ជាមួយ Juventus គាត់​ស៊ុត​បញ្ចូលទី​បាន 101 គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន 134 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២