បាល់ទាត់អន្តរជាតិ
Felipe Anderson ត្រៀមចូលរួមជាមួយ Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
នាចុងបញ្ចប់នៃរដូវកាលឆាប់ៗខាងមុខនេះ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Lazio គឺកីឡាករ Felipe Anderson នឹងក្លាយជាកីឡាកររបស់ក្លឹបជាគូប្រជែងក្នុងលីគអ៊ីតាលីដូចគ្នា Juventus។ យោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា កីឡាករវ័យ 30 ឆ្នាំរូបនេះ បានចរចាដល់ដំណាក់កាលសម្រេចចុងក្រោយដើម្បីផ្ទេរទៅ Juventus ហើយ។
ក្លឹបសេះបង្កង់ Juventus បានដាក់សំណើរជាផ្លូវការណ៍ទៅកាន់ Felipe Anderson ហើយកិច្ចព្រមព្រៀងរវាងក្លឹប និងកីឡាករ កំពុងដំណើរការទៅដោយរលូន។ បច្ចុប្បន្នភ្នាក់ងាររបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ កំពុងពិភាក្សាលម្អិតចុងក្រោយជាមួយ Juventus។
យ៉ាងណាមិញ Felipe Anderson នឹងផ្លាស់ទៅ Juventus ដោយមិនមានតម្លៃខ្លួន ព្រោះកុងត្រារបស់គាត់ជាមួយ Lazio នឹងផុតកំណត់នៅខែមិថុនា នារដូវក្ដៅខាងមុខ។ ក្នុងរដូវកាលនេះ Anderson បានលេង 43 ប្រកួតឲ្យ Lazio ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 7 ដង។
ប្រភព: Dailysports