បាល់ទាត់អន្តរជាតិ
Andy Robertson នឹងអវត្តមានពេលប្រកួតជាមួយ Ajax និង Chelsea នៅសប្ដាហ៍នេះ
គ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា ខ្សែការពារស្លាបឆ្វេង Andy Robertson នឹងអវត្តមានដោយសាររបួសជង្គង់ យ៉ាងហោចណាស់រហូតដល់ពេលសម្រាកពីការប្រកួតក្លឹបនៅសប្តាហ៍ទី 1 នៃខែតុលា។
កីឡាករសញ្ជាតិស្កុតឡេនរូបនេះនឹងខកខានការប្រកួត UEFA Champions League ពេលដែលក្រុមហង្សក្រហម Liverpool ប៉ះជាមួយ Ajax នៅថ្ងៃពុធរំលងអាធ្រាត ក៏ដូចជាខកខានការប្រកួតថ្ងៃអាទិត្យដែលប៉ះនឹងក្រុមខ្លាំងតោខៀវ Chelsea ក្នុងក្របខ័ណ្ឌ Premier League។
យុទ្ធនាការបើកឆាត UEFA Champions League របស់ហង្សក្រហមបានចាប់ផ្តើមដ៏អាក្រក់បំផុតកាលពីសប្តាហ៍មុន ដោយពួកគេបានចាញ់ Napoli 4-1 នៅកីឡដ្ឋាន Stadio Diego Armando Maradona ហើយវាជាការប្រកួតដែល Robertson លេងពេញ 90 នាទីផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 28 ឆ្នាំរូបនេះកំពុងមានបញ្ហាជង្គង់ ហើយគាត់ត្រូវបានគេឃើញមានពាក់ទ្រនាប់នៅលើជង្គង់ខាងឆ្វេងរបស់ខ្លួន នៅឯទីលានហ្វឹកហាត់របស់ក្លឹប ក្នុងទីក្រុង Kirkby កាលពីចុងសប្តាហ៍មុន។
របួសរបស់ Robertson គឺជាបញ្ហាចុងក្រោយបំផុត របស់កីឡាករ Liverpool ខណៈដែលខ្សែការពារ Ibrahima Konate បច្ចុប្បន្នក៏មិនទាន់អាចបង្ហាញខ្លួននៅលើទីលានបានដែរ។ ដូចគ្នានេះដែរ Joel Matip ត្រូវបានជួបបញ្ហាក្រលៀននៅរដូវកាលនេះ ដែលធ្វើឲ្យគ្រូបង្វឹកមិនទុកចិត្ត និងបានដាក់ឲ្យនៅអង្គុយកៅអីបម្រុង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS