បាល់ទាត់អន្តរជាតិ
Vitinha ប្រាប់ពីភាពអស្ចារ្យដែលខ្លួនបានលេងទាំងជាមួយ Messi និងជាមួយ Cristiano Ronaldo
ខ្សែបម្រើ Vitinha របស់ក្លឹប PSG បានប្រៀបធៀបមិត្តរួមក្រុមរបស់ខ្លួន Lionel Messi និង Cristiano Ronaldo ខណៈដែលពេលនេះគាត់បានលេងជាមួយ Messi នៅ PSG និងបានលេងជាមួយ Cristiano Ronaldo នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់។
Vitinha ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតដែលត្រូវបានគេចាត់ទុកថា គឺជាមនុស្សដែលមានសំណាងបំផុតមួយ ព្រោះគាត់អាចលេងជាមួយកីឡាករឆ្នើម Lionel Messi និង Cristiano Ronaldo ក្នុងពេលតំណាលគ្នា។
ខ្សែបម្រើរូបនេះបានប្រាប់ O Jogo ថា៖ “ពួកគេ (Lionel Messi និង Cristiano Ronaldo) មានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។ ពួកគេមានស្តាយលេងរៀងៗខ្លួន ហើយមួយចំនួនធំវាជាភាពស្រដៀងគ្នា។… ប្រសិនបើខ្ញុំមានសូម្បីតែមួយចំណែកនៃអ្វីដែលពួកគេមាន នោះពិតជាអស្ចារ្យណាស់។ បំណងប្រាថ្នា គឺអាចរកគ្រាប់បាល់បានជានិច្ច, មានការបញ្ជូនបាល់ដ៏ល្អ ដើម្បីជួយក្រុម… នោះហើយជាអ្វីដែលពួកគេទាំងពីរមាន ហើយត្រូវបានកំណត់ថាជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ វាជាកិត្តិយសសម្រាប់ខ្ញុំ ក្នុងការលេងក្នុងពេលតែមួយជាមួយពួកគេ”។
ប្រភព: Tribalfootball
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល