បាល់ទាត់ជាតិ
កម្ពុជា នឹងធ្វើការប្រកួតបើកឆាក Merlion Cup 2023 ជាមួយម៉ាឡេស៊ី នៅថ្ងៃស្អែកនេះ!!!

នៅថ្ងៃនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីការហ្វឹកហាត់លើកចុងក្រោយ ដើម្បីត្រៀមសម្រាប់ការប្រកួតផ្លូវការណ៍នៅថ្ងៃស្អែកនេះ ហើយជាការប្រកួតបើកឆាកក្នុងពានរង្វាន់ Merlion Cup 2023 ដែលធ្វើឡើងនៅក្នុងទឹកដីនៃប្រទេសសិង្ហបុរី។ កម្ពុជា នឹងត្រូវតទល់ជាមួយនឹងក្រុមខ្លាំងម៉ាឡេស៊ី ខណៈដែលម្ចាស់ផ្ទះសិង្ហបុរី ត្រូវជួបជាមួយហុងកុង។
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយម៉ាឡេស៊ី នឹងត្រូវធ្វើឡើងនៅកីឡាដ្ឋាន Jalan Besar Sports Centre វេលាម៉ោង 4:00 រសៀល (ម៉ោងនៅកម្ពុជា)។ ដោយឡែកក្នុងព្រឹត្តិការណ៍ Merlion Cup 2023 នេះ មានក្រុមដែលចូលរួមតែ 4 ប៉ុណ្ណោះក្នុងនោះមាន សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងហុងកុង។
សម្រាប់លក្ខខណ្ឌនៃការប្រកួត គឺមិនមានភាពសុំាញាំច្រើនឡើយ ដោយក្រុមដែលឈ្នះក្នុងការប្រកួតបើកឆាកដំបូង នឹងត្រូវឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត ដើម្បីដណ្ដើមយកពាន និងក្រុមចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត ក្លាយជាជើងឯករង (លេខ 2)។ សម្រាប់ក្រុមដែលចាញ់ក្នុងការប្រកួតបើកឆាកដំបូង នឹងត្រូវលេងមួយប្រកួតដូចគ្នា ដើម្បីស្វែងរកអ្នកលេខ 3 និងលេខ 4។
ប្រភព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា