បាល់ទាត់ជាតិ
កម្ពុជានឹងប្រកួតពានរង្វាន់ Merlion Cup 2023 នៅចុងខែនេះ

កាលពីប៉ុន្មានម៉ោងមុននេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីប្រកាសជាផ្លូវការណ៍អំពីការប្រកួតពានរង្វាន់ Merlion Cup 2023 ដែលរៀបចំឡើងដោយសមាគមបាល់ទាត់សិង្ហបុរី (FAS)។ យ៉ាងណាមិញការប្រកួតនឹងធ្វើឡើងនៅទឹកដីនៃប្រទេសសិង្ហបុរី ហើយក្រុមដែលចូលរួមក្នុងការប្រកួតនេះមានតែ 4 ប្រទេសប៉ុណ្ណោះគឺ សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងហុងកុង។
យោងតាមផេកហ្វេសប៊ុករបស់សហព័ន្ធបាល់ទាត់កម្ពុជាបានសរសេរថា៖ “ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម 22 ឆ្នាំ បានទទួលការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ឲ្យចូលរួមការប្រកួត Merlion Cup 2023 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 26 ខែមីនា ឆ្នាំ 2023។ ក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំទាំង 4 ក្រុម ដែលនឹងត្រូវចូលរួមមាន: សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងហុងកុង”។
ដោយឡែកទីកន្លែងប្រកួតគឺកីឡដ្ឋាន Jalan Besar ដោយការប្រកួតនឹងមាន 2 ដំណាក់កាល ដោយក្រុមទាំង 4 ត្រូវប្រកួតវិលជុំបើកឆាកនៅថ្ងៃសុក្រ ទី 24 ខែមីនា ឆ្នាំ 2023។ ក្រុមដែលចាញ់ពីដំណាក់កាលទី 1 នឹងឈរក្នុងចំណាត់ថ្នាក់ 3 និងលេខ 4 ហើយពីរថ្ងៃបន្ទាប់ នឹងត្រូវប្រកួតកាត់សេចក្ដីយកលេខ 3។ ក្រុមដែលឈ្នះ (លេខ 1 និងលេខ 2) នឹងត្រូវប្រកួតផ្ដាច់ព្រ័តរកម្ចាស់ជើងឯក។
ប្រភព: ASEAN FOOTBALL
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ