បាល់ទាត់អន្តរជាតិ
Andriy Lunin ទាមទារចង់បានប្រាក់ខែស្មើនឹង Thibaut Courtois
អ្នកចាំទី Andriy Lunin របស់ក្លឹបអធិរាជស Real Madrid ដែលមានកុងត្រាបច្ចុប្បន្នដល់រដូវក្តៅឆ្នាំក្រោយ គ្រោងនឹងចរចាកុងត្រាថ្មីរបស់គាត់ជាមួយក្លឹប ក្នុងលក្ខខណ្ឌអំណោយផលជាងមុន ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងប្រាក់ខែកាន់តែខ្ពស់ (នេះបើយោងតាមរបាយការណ៍ពី El Nacional បានចុះផ្សាយ)។
យោងតាមប្រភពដដែលបានបង្ហើបឲ្យដឹងថា Andriy Lunin កំពុងពិចារណាលើទម្រង់លេងរបស់ខ្លួនកាន់តែល្អនៅ Real Madrid ក្នុងរដូវកាលនេះ ជាពិសេសមានក្លឹបធំៗជាច្រើនដូចជា Bayern Munich, Manchester United និង AC Milan កំពុងចាប់អារម្មណ៍លើគាត់។
ទោះជាយ៉ាងណាក៏ដោយ Andriy Lunin ទំនងជានឹងត្រឡប់ក្លាយទៅជាកីឡាករបម្រុងវិញ នៅពេលដែល Thibaut Courtois ជាសះស្បើយពីរបួស។ ដូច្នេះហើយ ឆ្លៀតឱកាសក្នុងការបន្តកុងត្រាថ្មី កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ បានស្នើសុំក្លឹប Real Madrid ឲ្យតម្លើងប្រាក់ខែរបស់ខ្លួនស្មើ រឺក្បែរនឹងអ្នកចាំទីបែលហ្ស៊ិក Thibaut Courtois។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or