Connect with us

បាល់ទាត់អន្តរជាតិ

Salah ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន ក្នុង​អំឡុង​ពេល​ប្រកួត​ទល់​នឹង West Ham

Published

on

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Mohamed Salah បាន​កើត​មាន​ជម្លោះ​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Jurgen Klopp អំឡុង​ពេល​ដែល​គាត់​ត្រៀម​ប្ដូរ​ចូល​ ជំនួស Luis Diaz នាទីទី 79 ក្នុង​ការ​ប្រកួត​ជុំទី 35 នៃ​ក្របខ័ណ្ឌ Premier League ទល់​នឹង​ក្លឹប​ញញួរ​ធំ West Ham។

ក្នុង​អំឡុង​ពេល​នោះ Mohamed Salah ត្រៀម​ប្ដូរ​ចូលទី​លាន​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​របស់​ខ្លួន 2 នាក់​ផ្សេង​ទៀត​គឺ Darwin Nunez និង Joe Gomez។ យ៉ាង​ណា​មាន​តែ Salah ប៉ុណ្ណោះ ដែល​បង្ហាញ​ពី​កាយ​វិការ​មិន​ពេញ​ចិត្ត និង​ហាក់​បាន​និយាយ​ទាស់​សម្ដី​គ្នា​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន។

អ្នក​ទាំង 2 បាន​ប្រកែក​គ្នា​ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ដឹង​ថា ពួក​គេ​និយាយ​ពី​អ្វី​នោះ​ទេ ហើយ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ Jurgen Klopp ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ដោះស្រាយ​គ្នា​ជាមួយ Mohamed Salah រួច​ហើយ។ យ៉ាង​ណា​មិញ ការ​ប្រកួត​របស់ Liverpool បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា 2-2 ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​កាន់​តែ​ខ្លាំង​ពី​ក្រុម​កំពូល​តារាង Arsenal និង Manchester City។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២