បាល់ទាត់អន្តរជាតិ
Barcelona គ្រោងចរចាកាត់ប្រាក់ខែរបស់ Lewandowski
ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ប៉ុន្តែពួកគេចង់ចរចាឲ្យប្រាក់ខែរបស់គាត់ ត្រូវបានកាត់បន្ថយតិចជាងមុន នៅក្នុងកិច្ចព្រមព្រៀងកុងត្រាថ្មីនោះ (នេះបើយោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែត Aaron Dominguez)។
យោងតាមប្រភពដដែលបានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំ Robert Lewandowski បច្ចុប្បន្នមានប្រាក់ពលកម្មប្រមាណជា 26 លានអឺរ៉ូ ហើយនៅរដូវកាលក្រោយ ដោយសារលក្ខខណ្ឌជាមួយក្លឹបកាលពីមុន ប្រាក់ខែរបស់គាត់នឹងឡើងដល់ 32 លានអឺរ៉ូ ដែលជាចំនួនច្រើនពេកសម្រាប់ Barcelona។
ក្លឹបកាតាឡាន់ FC Barcelona នៅតែមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ហើយពួកគេកំពុងរកវិធីចរចាបន្តកុងត្រាថ្មីលើកុងត្រាចាស់របស់ Lewandowski ដើម្បីឲ្យខ្សែប្រយុទ្ធរូបនេះមានប្រាក់ពលកម្មតិចជាងមុន និងកាត់បន្ថយការចំណាយរបស់ក្លឹប។ សម្រាប់កុងត្រារបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ មានសុពលភាពដល់រដូវក្តៅឆ្នាំ 2026។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar