បាល់ទាត់អន្តរជាតិ
អតីតវីរបុរសអាឡឺម៉ង់ Schweinsteiger ទស្សន៍ទាយក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL រដូវកាលនេះ

វីរបុរសក្លឹប Bayern Munich និងធ្លាប់ជាកីឡាករឆ្នើមដែលលើកពាន World Cup កាលពីឆ្នាំ 2014 ជាមួយនឹងក្រុមជម្រើសជាតិអាឡឺម៉ង់លោក Bastian Schweinsteiger បានធ្វើការទស្សន៍ទាយពីការយល់ឃើញរបស់គាត់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ។
អតីតកីឡាករឆ្នើមរូបនេះ ត្រូវបានគេសួរថា តើក្រុមណាដែលគាត់គិតថា នឹងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ឆ្នាំនេះ? ពេលនោះ Schweinsteiger បានឆ្លើយតបនៅលើ Twitter របស់ខ្លួនថា៖ “Manchester City ជាមួយនឹង AC Milan”។
យ៉ាងណាមិញពេលនេះ AC Milan បានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តហើយ បន្ទាប់ពីពួកគេបានទម្លាក់ Napoli កាលពីរំលងអាធ្រាតយប់មិញនេះ ខណៈដែល Manchester City នឹងត្រូវធ្វើការប្រកួតជើងទី 2 ទល់នឹង Bayern Munich នៅម៉ោង 2 រំលងអាធ្រាតនេះ។ ប្រសិនបើពួកគេអាចទម្លាក់ Bayern Munich បាន នៅវគ្គ 4 ក្រុមចុងក្រោយ Manchester City នឹងត្រូវជួបជាមួយ Real Madrid ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។ សម្រាប់ AC Milan ប្រហែលជាមានភាគរយខ្ពស់ ដែលអាចនឹងជួបជាមួយក្លឹបមកពីអ៊ីតាលីដូចគ្នាគឺ Inter Milan ក្នុងវគ្គ 4 ក្រុមចុងក្រោយ។
ប្រភព: Sportskeeda
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!