បាល់ទាត់ជាតិ
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023

កាលពីមុននេះបន្តិច គឺជាការប្រកួតវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ Cambodian League Cup 2023 រវាងក្រុមខ្លាំង ភ្នំពេញក្រោន និង ណាហ្គាវើលដ៍។ ការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរបានឈានដល់បន្ថែមម៉ោង 15 នាទីពីរដង និងរហូតដល់វគ្គប៉េណាល់ទីកាត់សេចក្ដីដើម្បីរកក្រុមជើងឯក។
យ៉ាងណាមិញគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត គឺជាការស៊ុតបញ្ចូលទីពីកីឡាករជំនាញជើងស្ដាំសញ្ជាតិជប៉ុន Shintaro Shimizu នៅនាទីទី 34 ដែលធ្វើឲ្យ ភ្នំពេញក្រោន មានគ្រាប់បាល់នាំមុខមុនមួយគ្រាប់។ ទោះជាយ៉ាងណាក៏ដោយ នៅដើមតង់ទីពីរនាទីទី 53 កីឡាករ De Oliveira Marques Marcio បានស៊ុតតាមស្មើមួយគ្រាប់វិញ។
លទ្ធផល 1-1 ក៏អូសបន្លាយរហូតដល់ចប់ 90 នាទី ហើយក៏ត្រូវបន្ថែមម៉ោង 15 នាទីពីរដង។ ថ្វីត្បិតតែភ្នំពេញក្រោនព្យាយាមប៉ុនប៉ងរកគ្រាប់បាល់យ៉ាងណាក៏ដោយ ក៏នៅតែត្រូវបញ្ចប់ជាមួយនឹងលទ្ធផលស្មើ 1-1 ដដែល។ ជាចុងក្រោយ គឺជាការសម្រេចកាត់សេចក្ដីដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 2-3 ហើយក៏រកឃើញម្ចាស់ជើងឯក គឺភ្នំពេញក្រោនដែលជាអតីតម្ចាស់ជើងឯកកាលពីឆ្នាំមុនផងដែរ។
ប្រភព: Cambodian Premier League
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona