Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid មិន​មាន​លុយ​ដើម្បី​ចុះហត្ថលេខា​លើ Kylian Mbappe នៅ​រដូវក្ដៅ​នេះ​ទេ

Published

on

លោក Yvan Le Mee ដែល​ជា​ភ្នាក់ងារ​របស់​ខ្សែការពារ Real Madrid គឺ​កីឡាករ Ferland Mendy បាន​និយាយ​ថា ក្លឹប​យក្ស​អេស្ប៉ាញ មិន​អាច​ចុះហត្ថលេខា​លើ Kylian Mbappe ពី PSG បាន​ទេ នៅ​រដូវក្តៅ​នេះ។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន Mbappe បាន​ប្រាប់ PSG ថា គាត់​នឹង​មិន​បន្ត​នៅ PSG លើស​ពី​ការ​ផុត​កំណត់​នៃ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ក្នុង​ខែ​មិថុនា ឆ្នាំ 2024 ឡើយ។

ប្រសិន​បើ Mbappe មិន​អាច​ចាកចេញ​ពី PSG នៅ​រដូវក្ដៅ​នេះ​ទេ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ក្រោយ ពេល​ដែល​កុងត្រា​របស់​ខ្លួន​ផុត​កំណត់។ យោង​តាម​លោក Yvan Le Mee បាន​អះអាង​ថា ការ​ទាមទារ​ប្រាក់​ពលកម្ម​ខ្ពស់​ពេក​របស់កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ គឺ​ខ្ពស់​ហួស​ពី​អ្វី​​ដែល​មិន​អាច​ឲ្យ Real Madrid ទទួល​យក​បាន។

ទន្ទឹម​នឹង​នេះ​ដែរ គេ​ជឿ​ថា ក្រុម​របស់​លោក Carlo Ancelotti នឹង​មិន​មាន​សកម្មភាព​អ្វី​ជាមួយ Kylian Mbappe នៅ​រដូវក្តៅ​នេះ​ឡើយ ដោយ​សារ​តែ​ការ​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញ​វត្ថុ។ Yvan Le Mee បាន​ប្រាប់​ទៅ​កាន់ 90MIN ថា៖ “បច្ចុប្បន្ន Real Madrid មិន​អាចទ្រទ្រង់​ប្រាក់​ខែ​របស់ Mbappe បាន​ទេ ដែល​មាន​ទំហំ​ទឹកប្រាក់​ស្មើ​នឹង 40 លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំ បូករួម​ទាំង​ប្រាក់រង្វាន់​បន្ថែម​ផ្សេៗ​ទៀត​រហូត​ដល់ 30 លានអឺរ៉ូ។ គាត់​ទទួល​បាន​ប្រាក់​ពលកម្ម​ចន្លោះ​ពី 70 លានអឺរ៉ូ ទៅ 75 លានអឺរ៉ូ ខណៈ Karim Benzema មាន​ប្រាក់​ពលកម្ម​តែ 13 លានអឺរ៉ូ​ប៉ុណ្ណោះ”។

​ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២