បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់ហង្សក្រហមមួយរូបលើកឡើងថា ខ្សែបម្រើរូបនេះល្អជាង Declan Rice ទៅទៀត

Dean Saunders ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool បានលើកឡើងថា Trent Alexander-Arnold ជាខ្សែបម្រើល្អបំផុតរបស់អង់គ្លេស ហើយក៏ល្អជាង Declan Rice ផងដែរ។ គួររំលឹកផងដែរថា Alexander-Arnold បានផ្លាស់មកលេងក្នុងតួនាទីជាខ្សែបម្រើកណ្តាលសម្រាប់ Liverpool និងក្រុមជម្រើសជាតិអង់គ្លេស នៅចុងបញ្ចប់នៃរដូវកាលមុន។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេគិតថា នឹងប្តូរគាត់ (Alexander-Arnold) ទៅជាខ្សែការពារស្តាំវិញ នៅពេលដែលយុទ្ធនាការរដូវកាលថ្មីនៅ Premier League 2023/2024 ចាប់ផ្តើមនៅខែក្រោយ។
លោក Saunders ជឿជាក់ថា Alexander-Arnold ដែលជាអតីតកីឡាករធ្លាប់លេងជាខ្សែការពារស្តាំរបស់ Liverpool គឺល្អជាង Declan Rice ដែលត្រៀមនឹងចូលរួមជាមួយ Arsenal នាពេលឆាប់ៗខាងមុខ។ បុរសវ័យ 59 ឆ្នាំរូបនេះបានប្រាប់ talkSPORT ថា៖ “ខ្ញុំគិតថា Alexander-Arnold ជាខ្សែបម្រើល្អបំផុតនៅអង់គ្លេស។ ខ្ញុំគិតថា គាត់ល្អជាងពួកគេទាំងអស់។ ប្រសិនបើអ្នកឲ្យគាត់លេងជាខ្សែបម្រើ គាត់អាចធ្វើអ្វីគ្រប់យ៉ាងដែល Declan Rice ធ្វើ ប៉ុន្តែគាត់ក៏អាចបញ្ជូនបាល់ដូច Thiago Alcantara ដែរ…”។
ប្រភព: Dailypost NG