បាល់ទាត់អន្តរជាតិ
Phil Jones រកឃើញក្លឹបថ្មី ដែលនៅឆ្ងាយពីតំបន់អឺរ៉ុប

អតីតកីឡាករចាស់វស្សារបស់ក្លឹបបិសាចក្រហម Manchester United គឺខ្សែការពារ Phil Jones ត្រូវបានគេដឹងថា កំពុងបើកភ្លើងខៀវក្នុងការចូលរួមជាមួយក្លឹបថ្មីមួយនៅប្រទេសក្រិច។ យោងតាមរបាយការណ៍ពី Gazzetta បានឲ្យដឹងថា ក្លឹបក្រិច Aris FC កំពុងពិភាក្សាដល់ដំណាក់កាលចុងក្រោយហើយ ដើម្បីចុះហត្ថលេខាលើ Phil Jones នៅរដូវក្តៅនេះ។
យ៉ាងណាមិញ Phil Jones បានចាកចេញពីបិសាចក្រហមកាលពីខែមុន នៅពេលដែលកុងត្រារបស់គាត់ជាមួយក្លឹបបានផុតកំណត់ ខណៈដែលគាត់បានរួមរស់នៅជាមួយ Manchester United តាំងពីផ្ទេរពី Blackburn កាលពីឆ្នាំ 2011 មកម្ល៉េះ។ ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះបច្ចុប្បន្ន គឺជាកីឡាករដែលគ្មានតម្លៃខ្លួន។
ទោះជាទម្រង់លេងរបស់ Phil Jones ធ្លាក់ចុះខ្លាំង និងមិនសូវបានលេងពេលនៅក្លឹបចាស់របស់ខ្លួនក៏ដោយក្លឹប Aris FC បានចាត់ទុកគាត់ជាគោលដៅផ្ទេរមួយរបស់ពួកគេ ដើម្បីពង្រឹងនៅតំបន់ការពាររបស់ខ្លួន ដែលបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹកសញ្ជាតិក្រិច Apostolos Terzis។
ប្រភព: Dailypost NG
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!