បាល់ទាត់អន្តរជាតិ
អតីតវីរបុរសរបស់ក្លឹប Aston Villa ប្រាប់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាផ្ទេរ Paul Pogba
អតីតវីរបុរសរបស់ក្លឹប Aston Villa លោក Gabby Agbonlahor បានប្រាប់ទៅកាន់ក្លឹបរបស់ខ្លួនឲ្យនាំយក Paul Pogba មកទឹកដី Premier League វិញ ស្របពេលដែលបច្ចុប្បន្នក្លឹបសេះបង្កង់ Juventus កំពុងដាក់លក់ខ្សែបម្រើរូបនេះជាមួយនឹងតម្លៃដ៏ទាបបំផុត។
ថ្មីៗនេះ Juventus ត្រូវបានគេរាយការណ៍ថា បានកាត់បន្ថយតម្លៃលក់ Paul Pogba ស្ទើរតែគ្មានសល់ ចាប់តាំងពី 10 លានផោន រហូតដល់ពេលនេះចុះមកត្រឹមតែ 8 លានផោនប៉ុណ្ណោះ។ ជាមួយនឹងតម្លៃផ្ទេរដ៏ទាប និងសមត្ថភាពរបស់ខ្សែបម្រើរូបនេះនៅតែមាន Gabby Agbonlahor ជឿជាក់ថា គាត់អាចលេចធ្លោរឡើងវិញ និងជាពិសេសទម្រង់លេងរបស់គាត់ត្រូវនឹងការប្រកួតប្រជែងក្នុងលីគកំពូលរបស់អង់គ្លេស។
អតីតកីឡាករឆ្នើមលោក Gabby Agbonlahor បាននិយាយនៅលើ talkSPORT ថា៖ “ខ្ញុំនឹងយល់ស្រប 100 ភាគរយ សម្រាប់ការនាំយកគាត់មក Aston Villa។ គាត់នៅតែមានភាពប៉ិនប្រសប់ សម្រាប់ការបញ្ជូនបាល់, ការស៊ុតបញ្ចូលទី… – នេះជាការវាយតម្លៃរបស់ខ្ញុំសម្រាប់ Paul Pogba។ ខ្ញុំគិតថា សម្រាប់អ្នកគាំទ្រ Manchester United មួយចំនួន នៅតែពេញចិត្តគាត់។ គាត់អាចធ្វើបានគ្រប់យ៉ាង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ