បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Pau Torres ចាកចេញពីទឹកដីអេស្ប៉ាញ ទៅទឹកដីអង់គ្លេស ដោយចូលរួមជាមួយ Aston Villa

កាលពីម្សិលមិញនេះក្លឹប Aston Villa បានបញ្ចប់ការចុះហត្ថលេខា និងប្រកាសពីបេក្ខភាពខ្សែការពារកណ្តាលថ្មី ដែលផ្ទេរពី Villarreal គឺកីឡាករ Pau Torres។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាអតីតកូនក្រុមរបស់លោក Unai Emery ពេលដែលគ្រូបង្វឹករូបនេះបានទៅដឹកនាំនៅ Villarreal និងជួយក្លឹបមួយនេះឲ្យឈ្នះពាន UEFA Europa League នៅរដូវកាលឆ្នាំ 2020/2021។
ខ្សែការពារ Pau Torres ដែលបច្ចុប្បន្នមានវ័យ 26 ឆ្នាំ ត្រូវបានគេដឹងថា Aston Villa ចំណាយប្រាក់ផ្ទេរគាត់ប្រហែលជា 33 លានផោន ដែលនេះជាតម្លៃខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពី Emiliano Buendia ដែលទិញមកពី Norwich តម្លៃ 38 លានផោនក្នុងឆ្នាំ 2021។
យ៉ាងណាមិញ លោក Unai Emery ដែលជាគ្រូបង្វឹករបស់ Aston Villa បានចាប់អារម្មណ៍លើ Pau Torres ចាប់តាំងពីគាត់នឹងទើបនឹងចូលកាន់តំណែងម្ល៉េះ។ គ្រូបង្វឹករូបនេះយល់ច្បាស់ពីសមត្ថភាពអតីតកូនក្រុមរបស់ខ្លួន និងជឿជាក់ថាខ្សែការពាររូបនេះអាចជួយក្រុមឲ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
ប្រភព: Skysports
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi