បាល់ទាត់អន្តរជាតិ
Rafael Benitez ប្រាប់កីឡាកររូបនេះ កុំឲ្យចាកចេញទៅ Liverpool

គ្រូបង្វឹកលោក Rafael Benitez បានប្រាប់កីឡាករ Gabri Veiga ដែលជាកូនក្រុមរបស់ខ្លួនថា គេជាកីឡាករសំខាន់ណាស់ និងគួរបន្តស្នាក់នៅ Celta Vigo ជំនួសឲ្យការចូលរួមជាមួយ Liverpool នៅរដូវក្តៅនេះ។ យ៉ាងណាមិញ ការបង្ហាញសមត្ថភាពរបស់ Veiga សម្រាប់ Celta Vigo កាលពីរដូវកាលមុន បាននាំឲ្យក្លឹបកំពូលៗជាច្រើន ចាប់អារម្មណ៍ និងចង់ចុះហត្ថលេខាលើគាត់។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 22 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 4 ដង ក្នុងការបង្ហាញខ្លួនចំនួន 40 ប្រកួត សម្រាប់ Celta Vigo រដូវកាល 2022/2023។ ជាមួយនឹងទម្រង់លេងដ៏ល្អនេះ Liverpool គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ Gabri Veiga ខណៈដែលក្លឹបបិសាចក្រហម Manchester United, Manchester City, Paris Saint-Germain, Real Madrid និង Newcastle United សុទ្ធតែចង់បានកីឡាករវ័យ 21 ឆ្នាំរូបនេះដូចគ្នា។
ទោះជាយ៉ាងណាក្ដី Rafael Benitez ដែលជាគ្រូបង្វឹករបស់គាត់ ប្រាប់ថា Gabri Veiga នឹងក្លាយជាបង្អែកដ៏សំខាន់បំផុតនៅរដូវកាលក្រោយ។ Rafael Benitez បានប្រាប់ SPORT ថា “យើងកំពុងនិយាយអំពីកីឡាករសំខាន់ម្នាក់ ដែលមកពីថ្នាលយុវជនរបស់ក្លឹប។ ខ្ញុំពិតជារីករាយដែលមានគាត់នៅក្នុងក្រុម។ វត្តមានរបស់ Gabri Veiga នឹងក្លាយជាក្តីសង្ឃឹមរបស់អ្នកគាំទ្រគ្រប់គ្នា ហើយខ្ញុំនឹងព្យាយាមកែលម្អក្រុមឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើគាត់នៅជាមួយយើង។ ខ្ញុំចូលចិត្តគាត់ណាស់។ គាត់ជាកីឡាករដ៏អស្ចារ្យ ហើយខ្ញុំពឹងលើគាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona