បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់បិសាចក្រហម Ighalo លើកឡើងថា Christiano Rolando ទៅលេងនៅ Al Nassr មិនមែនដោយទឹកចិត្តទេ

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា និងជាអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Odion Ighalo បានអះអាងថា កីឡាករបាល់ទាត់ភាគច្រើនលេងដើម្បីលុយ និងមិនមែនជាចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួននោះទេ។ គាត់បានសង្កត់ធ្ងន់ថា តារាឆ្នើម Christiano Rolando ដែលចាកចេញទៅ Al Nassr គឺដើម្បីលុយ និងមិនមែនជាចិត្តចង់នោះឡើយ។
យ៉ាងណាមិញ Odion Ighalo ក៏ជាកីឡាករដែលធ្លាប់លេងនៅអារ៉ាប៊ីសាអូឌីតដែរ ហើយគាត់ក៏ជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Saudi Pro League ក្នុងរដូវកាល 2021/2022 ទៀតផង។ ដោយឡែកពេលនេះ Odion Ighalo កំពុងគ្មានក្លឹបលេង បន្ទាប់ពីបានចប់កុងត្រាជាមួយក្លឹប Al-Hilal។
ខ្សែប្រយុទ្ធ Odion Ighalo បានធ្វើការអះអាងនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា៖ “…នៅពេលចុងក្រោយ យើងទាំងអស់គ្នាលេងបាល់ទាត់ដើម្បីលុយ។ មើលអ្នកដែលទៅអារ៉ាប៊ីសាអូឌីត កីឡាករធំៗមួយចំនួន។ Christiano Rolando, តើវាជាចំណូលចិត្តរបស់គាត់? Christiano Rolando បានធ្វើអ្វីដែលខ្ញុំធ្វើក្នុងជីវិតរបស់ខ្ញុំមួយរយដង តែគាត់នៅតែទៅប្រទេសអារ៉ាប៊ីសាអូឌីត។ ដូច្នេះចង់ប្រាប់ខ្ញុំថា វាជាចិត្តចង់? វាគឺដើម្បីលុយ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona