Connect with us

បាល់ទាត់អន្តរជាតិ

អតីត​គ្រូ​បង្វឹក Rafael Benitez លើក​ឡើង​ថា Man City នឹង​បន្ត​ឈរ​នៅ​កំពូល​តារាង​រហូត​ដល់​ចប់​រដូវកាល ហើយ​លើក​ពាន!!!

Published

on

អតីត​គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹកនាំ​ក្លឹប Real Madrid និង Liverpool លោក Rafa Benitez បាន​និយាយ​ថា Manchester City នឹង​បន្ត​ឈ្នះ​ពាន Premier League នៅ​រដូវកាល​នេះ​ម្ដង​ទៀត។ ជាមួយ​នឹង​ការ​ប្រកួត​ចំនួន 6 ដែល​នៅ​សល់​សម្រាប់​ក្រុម​កំពូល​តារាង​ទាំង 3 លោក Rafa Benitez មាន​អារម្មណ៍​ថា Liverpool រឺ Arsenal នឹង​អាច​មាន​ការ​ប្រកួត​បរាជ័យ​បន្ថែម​ទៀត ប៉ុន្តែ​ក្រុម​របស់​លោក Pep Guardiola នឹង​ឈរ​នៅ​លើ​កំពូល​តារាង​រហូត​ដល់​ចប់​រដូវកាល។

យ៉ាង​ណា​មិញ​បច្ចុប្បន្ន Man City មាន 2 ពិន្ទុ​ដាច់​ពី Arsenal និង Liverpool ក្នុង​នាម​ជា​អ្នក​ឈរ​នៅ​កំពូល​តារាង​ផង​ដែរ។ លទ្ធផល​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី Arsenal បាន​រង​បរាជ័យ​​ក្រោម​ស្នាដៃ​ក្លឹប Aston Villa ខណៈ​ដែល Liverpool ចាញ់ Crystal Palace។

ថ្លែង​នៅ​លើ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ Rafa Benitez បាន​និយាយ​ថា៖ “Man City កំពុង​លេង​ដោយ​មាន​ទំនុក​ចិត្ត​ខ្លាំង។ ពួក​គេ​ជា​ក្រុម​ដ៏​ល្អ ពួកគេ​អាច​​ផ្លាស់​ប្តូរ​កីឡាករ 3 រឺ 4 នាក់ នៅ​ក្នុង​ការ​ប្រកួត ហើយ​នៅ​តែ​អាច​ឈ្នះ​យ៉ាង​ងាយ​ស្រួល។ តើ​ខ្ញុំ​អាច​ឃើញ​ពួកគេធ្វើកំហុសស្រដៀងគ្នាដូច Liverpool និង Arsenal ដែល​បាន​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ដែរ រឺ​ទេ? បាទ! ខ្ញុំ​អាច។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អ្នក​ផ្សេង​ទៀត​អាច​នឹង​មាន​កំហុស​បន្ថែម​ទៀត ដូច្នេះ​ខ្ញុំ​គិត​ថា Man City នៅ​តែ​ទទួល​បាន​ផល​ចំណេញ​ក្នុង​ឱកាស​ឈ្នះពាន”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២