បាល់ទាត់អន្តរជាតិ
Chelsea ចង់ចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធ Willian ត្រឡប់ទៅវិញ ប៉ុន្តែត្រូវខកខាន

ក្លឹបតោខៀវ Chelsea ត្រូវបានគេដឹងថា បានតាមដានអំពីស្ថានភាពនៃការចុះហត្ថលេខាលើអតីតកីឡាកររបស់ខ្លួន Willian ត្រឡប់ទៅវិញ។ ពួកគេចង់នាំយកតារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះលើការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ដើម្បីជម្រុញដល់ទម្រង់លេងនៃការដឹកនាំថ្មីរបស់គ្រូបង្វឹកលោក Mauricio Pochettino។
យ៉ាងណាមិញ Willian បានត្រឡប់មកវិញជាមួយនឹងទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលនៅ Premier League កាលពីឆ្នាំមុន ពេលដែលគាត់បានចុះកុងត្រារយៈពេលមួយឆ្នាំជាមួយក្លឹប Fulham។ កីឡាករដែលជំនាញជើងស្ដាំរូបនេះស៊ុតបញ្ចូលទីបាន 5 គ្រាប់ និង 5 Assists នៅក្នុងការបង្ហាញខ្លួនសរុប 27 ប្រកួតនៅក្នុងការប្រកួតលីគកំពូលរបស់អង់គ្លេសរដូវកាល 2022/2023។
ទន្ទឹមនឹងនេះដែរ យោងតាម ESPN ប្រេស៊ីលបានចុះផ្សាយឲ្យដឹងថា ក្លឹបតោខៀវ Chelsea និងបិសាចក្រហម Manchester United ជាក្លឹបដែលបានពិភាក្សាជាមួយកីឡាកររូបនេះ ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើគាត់នៅមុនរដូវកាលថ្មី 2023/2024។ ទោះជាយ៉ាងណា ការពិភាក្សាបានអូសបន្លាយពេលយូរពេក ទីបំផុត Willian ក៏ចុះកុងត្រាថ្មីជាមួយ Fulham ដើម្បីបន្តនៅ Craven Cottage មួយឆ្នាំទៀត។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)