បាល់ទាត់អន្តរជាតិ
Barcelona កំពុងរកឱកាសលក់ Ansu Fati និង Lenglet ទៅឲ្យក្លឹបនៅអារ៉ាប៊ីសាអូឌីត
ខ្សែប្រយុទ្ធស្លាប Ansu Fati និងខ្សែការពារ Clement Lenglet នៅតែមិនអាចមានឱកាសត្រឡប់មក Barcelona វិញ បើទោះបីជាការខ្ចីជើងរបស់គេត្រូវបានបញ្ចប់នៅរដូវក្ដៅនេះ។ កីឡាករទាំង 2 រូបនេះ បានចំណាយពេលនៅប្រទេសអង់គ្លេស ដោយ Ansu Fati លេងឲ្យ Brighton និង Lenglet លេងឲ្យ Aston Villa។
យោងតាមរបាយការណ៍ពី Diario Sport បានរាយការណ៍ថា Barcelona ចង់លក់កីឡាករទាំង 2 នេះ ក្នុងរដូវក្ដៅខាងមុខ ហើយកំពុងសង្ឃឹមថានឹងមានសំណើរលុយធំពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត។ គេបានដឹងថា Ansu Fati ព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនជាខ្លាំងនៅរដូវកាលនេះ ដោយសង្ឃឹមឱកាសអាចមក Barcelona វិញ ប៉ុន្តែក្លឹបកាតាឡាន់ ហាក់មិនពេញចិត្ត និងចង់លក់កីឡាករវ័យក្មេងរូបនេះថែមទៀតផង។
សម្រាប់ Lenglet វិញ ខ្សែការពាររូបនេះ ធ្លាប់បានទទួលការផ្ដល់សំណើរពីក្លឹបនៅអារ៉ាប៊ីសាអូឌីតកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែគាត់មិនចាប់អារម្មណ៍ក្នុងការចាកចេញទៅមជ្ឈឹមបូព៌ាទេ។ ជាចុងក្រោយ Clement Lenglet បានសម្រេចចិត្តខ្ចីជើងទៅ Aston Villa។ កីឡាករសញ្ជាតិបារាំងរូបនេះបានលេងចំនួន 18 ប្រកួត សម្រាប់ក្រុមរបស់លោក Unai Emery ក្នុងអំឡុងពេលខ្ចីជើងរបស់គាត់។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក